អនិច្ចាជីវិតកម្មសំណង់មួយគ្រួសារ.! ខណៈពេលកំពុងសម្រាកយប់ឡើងសុខៗ ក៏ត្រូវរថយន្តមួយគ្រឿងបុកចូលរោង បណ្តាលស្ត្រីម្នាក់ ស្លាប់និងបុរសជាប្តីរងរបួសធ្ងន់.!

សង្គមថ្ងៃសុក្រ ទី13 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 8:50 នាទី ព្រឹក

(ក្រុងព្រះសីហនុ)៖ នៅវេលាម៉ោង ០០:២៥នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវ 149C ( ផ្លូវបំបែក៦០ម៉ែត្រ ) ត្រង់ចំណុច ចំណោទទី២អាឡាំងឌឺឡុង ស្ថិតក្នុង ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿងម៉ាក COLORADO ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AZ-0264 ( រថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុនបេតុង អ៊ុយ ប៉ាង ) អ្នកបើកបរឈ្មោះ WANG XUSHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ11260079 រួមដំណើរមនុស្ស ០១នាក់ ឈ្មោះ ZHANG QI ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន អ្នកទាំងពីរមានមុខរបរ បុគ្កលិកក្រុមហ៊ុនបេតុងអ៊ុយប៉ាង និង ស្នាក់នៅបច្ចុប្បន្ន ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពី ភ្នំ៩៦ ឆ្ពោះទៅ អូរត្រេះ លុះមកដល់ចំណុចខាងលើ បានជ្រុលចង្កូតទៅបុកនឹងរោងកម្មករកំពុងសម្រាកម្ចាស់ឈ្មោះ នឹម អៀប ភេទប្រុស អាយុ ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ឆាន រី ភេទស្រី អាយុ ៤៧ឆ្នាំ អ្នកទាំងពីរមានមុខរបរ កម្មករ និងស្នាក់នៅបច្ចុប្បន្ន ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ និងម៉ូតូ ០១គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនក្នុងរោងកម្មករ ផងដែរ ។

តុល្យការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់ ០១នាក់ ( ភេទស្រី ) រងរបួសមនុស្ស ០១នាក់ និងខូចខាតម៉ូតូ ០១គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនក្នុងរោងកម្មករ ៖
១,ឈ្មោះ ឆាន រី ភេទស្រី កំពុងសម្រាកក្នុងរោងកម្មករ ស្លាប់នៅនឹងកន្លែងកើតហេតុ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ ។
២,ឈ្មោះ នឹម អៀប កំពុងសម្រាកក្នុងរោងកម្មករ រងរបួសធ្ងន់ បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ចំណែកអ្នកបើកបររថយន្ត បាននាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។
រីឯវត្ថុតាង រថយន្ត និង ម៉ូតូ សមត្ថកិច្ចជំនាញ យកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រងចាំការបន្តតាមនីតិវិធីច្បាប់៕ (ដោយ:សោម ភ័ក្រត្រា)


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម