លោកប្រធានមន្ទីរទេសចរខេត្តព្រះសីហនុបើកកិច្ចប្រជុំចាំបាច់មួយ ស្ដីពី បញ្ហាប្រឈម និងការធ្វើរបាយការណ៍ប្រចាំខែជូនដល់ថ្នាក់ដឹកនាំខេត្ត.!

សង្គមថ្ងៃសុក្រ ទី13 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 8:33 នាទី ព្រឹក

 

ខេត្តព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំប្រចាំខែ រាយការណ៍លទ្ធផលការងារតាមការិយាល័យនីមួយៗ បញ្ហាប្រឈមផែនការសម្រាប់អនុវត្តន៍ខែបន្ទាប់ និងក្រុមប្រតិបត្តិ នៃវិធានការសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ និងអាជីវកម្មភោជនីយដ្ឋានអាហារដ្ឋានទេសចរណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយកិច្ចប្រជុំនេះខាងលើបានរៀបចំឡើងព្រឹកថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងការដឹកនាំដោយលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងមន្ត្រីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
នាឱកាសនោះផងដែរលោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានមានប្រសាសន៍នឹងធ្វើការបង្ហាញនៅលើស្លាយអោយ ប្រធានមន្ទីរអនុប្រធានមន្ទីរ រួមទាំងមន្ត្រីរាជការ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ នៅរាល់បញ្ហាប្រឈម និងការធ្វើរបាយការណ៍ប្រចាំខែជូនទៅដល់ថ្នាក់ដឹកនាំខេត្ត ដើម្បីត្រួតពិនិត្យនិងមានផែនការ បន្តក្នុងការចុះអនុវត្តទៅលើទីតាំងកន្លែង ម៉ាស្សា ភោជនីយដ្ឋានផ្សេងៗ និងទីកន្លែងស្នាក់នៅ ដែលផែនការបានកំណត់ ឲ្យមន្ត្រីចុះអនុវត្តនិងធ្វើការត្រួតពិនិត្យមើល ហើយឲ្យពួកគាត់ធ្វើការផ្អាកបណ្ដោះអាសន្ន ដើម្បីបញ្ចៀសនៃការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងក្នុងការពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍។
ហើយជាមួយគ្នានោះដែរលោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យក្រុមការងារ និងមន្ត្រី ព្រមទាំងមន្ទីរពាក់ព័ន្ធចុះអនុវត្តផែនការដែលបានគ្រោងទុក និងកំណត់ទិសដៅនៃការចុះអនុវត្តន៍ឱ្យបានច្បាស់លាស់ ដើម្បីធ្វើសេចក្ដីរាយការណ៍ជូនទៅដល់ថ្នាក់ដឹកនាំខេត្តឱ្យបានជ្រាប៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម