សភាពាណិជ្ជកម្មខេត្តព្រះសីហនុរៀបចំសិក្ខាសាលា ស្ដីពី " ការអភិវឌ្ឍនផ្លូវចិត្តរបស់សហគ្រិន"

សង្គមថ្ងៃអង្គារ៍ ទី10 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 9:42 នាទី ព្រឹក


ខេត្តព្រះសីហនុៈ សិក្ខាសាលាស្តីពី ការអភិវឌ្ឍផ្លូវចិត្តតរបស់សហគ្រិន ដែលធ្វើបាឋកថាដោយព្រះភិក្ខុវជីរប្បញ្ញោ ព្រះតេជគុណគ្រូ គូ សុភាព ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នៅសណ្ឋាគារឃ្វីនកូក្រោមការសម្របសម្រួលដោយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ មានការចូលរួមពីសមាជិក ចំនួន ១៥០ នាក់។
លោកឧកញ្ញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានថ្លែងអោយដឹងថាចំពោះគោលបំណងដែល សភាពាណិជ្ជកម្មខេត្តព្រះសីហនុ រៀបចំអង្គសិក្ខាសាលា ស្ដីពី " ការអភិវឌ្ឍនផ្លូវចិត្តរបស់សហគ្រិន" នេះឡើងគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សមាជិក ជាពិសេសធ្វើឱ្យកំលាំងចិត្តកាន់តែរឹងមាំ ពុះពារគ្រប់ឧបសគ្គ ត្រៀមខ្លួនទទួលយកឱកាសថ្មីៗ នាពេលខាងមុខ។លោកឧកញ្ញ៉ាបន្តថាតាមរយះបាឋកថារបស់ព្រះភិក្ខុវជីរប្បញ្ញោ ព្រះតេជគុណគ្រូ គូ សុភាពនឹងក្លាយជាប្រទិបមួយថ្មីសម្រាប់សហគ្រិន ក្នុងខេត្តព្រះសីហនុ ដើម្បីយកទៅអនុវត្តន៏ស្របតាមគន្លងព្រះពុទ្ឋសាសនា ដោយប្រកាន់យកគុណធម៏ សច្ចៈធម៏ និង ព្រហ្មវិហាធម៏ជាធំ។
ក្នុងឪកាសនោះផងដែរព្រះភិក្ខុវជីរប្បញ្ញោ ព្រះតេជគុណគ្រូ គូ សុភាពបានមានសង្ឃដីកាថាសម្រាប់បាឋកថានាថ្ងៃនេះញាតិញោម អាចយកទៅពិចារណា និងអនុវត្តដើម្បីជួយសម្រាលផ្លូវចិត្តអ្នក ត្រូវចាំថាគ្មាននរណាម្នាក់ល្អ 100% នោះទេ ជាបុថុជ្ជន តែងភ្លាត់ស្នៀតសាងកំហុសខ្លះមិនខាន បើខុសត្រូវហ៊ានទទួលកំហុសស៊ុអភ័យទោស ពីគេ ហើយតាំងចិត្តកែប្រែ កុំទម្លាប់គេចវេស ឬលាក់បាំងអី មិនជារឿងល្អទេ កំហុសចាត់ទុកជាមេរៀន តែកុំឱ្យខុសដដែលដដែល ព្រះពុទ្ធទ្រង់ចាត់ទុកអ្នកចេះកែប្រែកំហុសជាបណ្ឌិត។ រឿងណាកន្លងហួសទៅហើយឱ្យវាចាកចេញពីអ្នកទៅ កុំសូវរំលឹក រំលើកវាអី នាំតែក្តៅក្រហាយចិត្ត យកវាជាមេរៀន ជាបទពិសោធន៍ជីវិត តែកុំដាក់ច្រវ៉ាក់ខ្នោះឃ្នាងខ្លួនអ្នក ក្នុងគុកអតីតកាលឡើយ អនាគតដ៏ភ្លឺស្វាង កំពុងរង់ចាំអ្នក បើអ្នកសម្រេចចិត្តចាប់ផ្ដើមសារជាថ្មី។"សេចក្តីសុខ ផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា!"៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម