សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៦នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន

សង្គមថ្ងៃអាទិត្យ ទី08 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 12:51 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់មានមនុស្ស៦ នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចពីទីតាំងផ្សេងគ្នា ក្នុងនោះអ្នកជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន៣នាក់ និងអ្នកដែលជួញដូរសារជាតិមានចំនួន៣ នាក់ក្នុងនោះមានស្ត្រីម្នាក់ផងដែររួមជាមួយនឹងថ្នាំញៀនចំនួន១៦៦ កញ្ចប់និងវត្ថុតាងមួយចំនួនផ្សេងទៀត។

យោងតាម ប្រភពពីសមត្ថកិច្ច ជំជំនាញបានឲ្យដឹងថា នៅថ្ងៃទី ​០៦​ ខែ វិច្ឆិកា​ ឆ្នាំ​ ២០២០​ វេលាម៉ោង​ ២០:៣០នាទី កម្លាំងគណ:បញ្ជាការឯកភាពក្រុងព្រះសីហនុ​ បានចុះធ្វេីការឆែកឆេរអវុធជាតិផ្ទុះ​ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤​ មុខសាលាបឋមសិក្សាចំការកៅស៊ូ​ ភូមិ១​ សង្កាត់១​ ក្រុង/ខេត្តព្រះសីហនុ​ បានឃាត់ខ្លួនជនសង្ស័យ ចំនួន​ ០៣នាក់​ មានឈ្មោះដូចខាងក្រោមៈ
១/ ជនសង្ស័យឈ្មោះ​ ទីម​ ភារម្យ ភេទ​ ប្រុស​ ឆ្នាំកំណេីត​ ២០០១​ ជនជាតិ​ ខ្មែរ មុខរបរ​ ជាងផ្សារដែក ស្នាក់នៅបណ្ដោះអាសន្ន​ ភូមិ៦​ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត​ -​ភូមិសេរីគន្ធា​ ឃុំតាឡូ​ ស្រុកបាកាន​ ខេត្តពោធ៍សាត់
២/ជនសង្ស័យឈ្មោះ​ ផុន​ ឈុននី​ ភេទ​ ប្រុស​ ឆ្នាំកំណេីត​ ១៩៩៤​ ជនជាតិ​ ខ្មែរ​ មុខរបរ​ ជាងផ្សារដែក​ ស្នាក់នៅបណ្ដោះអាសន្ន ក្រុម១១​ ភូមិ១ សង្កាត់លេខ១​ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត​ -​ភូមិសេរីគន្ធា​ ឃុំតាឡូ​ ស្រុកបាកាន​ ខេត្តពោធ៍សាត់
៣/ឈ្មោះ​ អុឹត​ ប្រុស​ ភេទប្រុស​ ឆ្នាំកំណេីត១៩៩៣​ ជនជាតិ​ ខ្មែរ​ មុខរបរ​ ជាងផ្សារដែកស្នាក់នៅបណ្ដោះអាសន្ន​ ក្រុម១១​ ភូមិ១​ សង្កាត់លេខ១​ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណេីត:​ ភូមិមនោណុប​ ឃុំជំពូវន្ត​ ស្រុកជុំគិរី​ ខេត្តកំពត
តាមចម្លេីយជនសង្ស័យទាំង​ ៣នាក់​ ខាងលេី​ ថាគ្រឿងញៀននេះខ្លួនបានចូលលុយគ្នាទិញ​ ពីអូរត្រេះមក​ ដេីម្បីប្រេីប្រាស់​ ដោយទិញតម្លៃ​ ៣០០០០៛​ ចូលគ្នាម្នាក់​ ១០០០០៛ ។

វត្ថុតាងរួមមាន​ :
​1⃣-ម្សៅក្រាមពណ៌ស​ ថ្លា​ សង្ស័យសារធាតុញៀន​ 01កញ្ចប់។
2️⃣-ទូរសព្ទ័​ ០២គ្រឿង​ ម៉ាក់​ VIVO ០១គ្រឿង​ ពណ៌ផ្ទៃមេឃ និងម៉ាក់ OPPO ០១គ្រឿង​ ពណ៍ខៀវ ។
3️⃣-ម៉ូតូ​ ០១គ្រឿង​ ម៉ាក់វេវ ពណ៌ខ្មៅ​ គ្មា​នផ្លាក់លេខ។ នៅយប់ថ្ងៃ​ សុក្រ​​ ទី​ ៦រោច​ ខែ​ កត្កិក ឆ្នាំ ជូត​ ទោស័ក​ ព.ស ២៥៦៤​ ត្រូវនិងថ្ងៃទី ​០៦ ខែ វិច្ឆិកា​ ឆ្នាំ​ ២០២០​ វេលាម៉ោង​ ២៣​ : ៣០​ នាទី ដដែល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​បានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀនចំនួន​ ៣នាក់​ ទៀត ស្ថិតនៅចំណុចក្រុម ១​ ភូមិ​ ៥​ សង្កាត់​លេខ​ ៤​ក្រុង-ខេត្តព្រះសីហនុ​ ។
១/ ជនសង្ស័យឈ្មោះ​ ឃិន​ ស៉ីនួន ភេទ​ ប្រុស​ ឆ្នាំកំណេីត​ ១៩៨៧​ ជនជាតិ​ខ្មែរ​​ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន​ក្រុម​ ១​ ភូមិ​ ៥​ សង្កាត់​ ៤​ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត​ -​ភូមិ​ស្វាយអាត់​ សង្កាត់ស្វាយអាត់​ ក្រុង/ខេត្តពោធិសាត់
២/ ជនសង្ស័យឈ្មោះ​ ឈួន​ កំសត់ ភេទ​ ស្រី​ ឆ្នាំកំណេីត​ ១៩៨៦​ ជនជាតិ​ខ្មែរ​​ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន​ក្រុម​ ១​ ភូមិ​ ៥​ សង្កាត់​ ៤​ ក្រុង/ខេត្តព្រះសីហនុ
ស្រុកកំណេីត​ -​ភូមិ​កំពែងស្វាយ​ ឃុំស្នាមព្រះ​ ស្រុកបាកាន​ ខេត្តពោធិសាត់
៣/ ជនសង្ស័យឈ្មោះ​ ឈៀង​ សុខា ភេទ​ ប្រុស​ ឆ្នាំកំណេីត​ ១៩៧៧​ ជនជាតិ​ខ្មែរ​​ មុខរបរមេកាសំណង់ ទីលំនៅបច្ចុប្បន្ន​ក្រុម​ ១​ ភូមិ​ ៥​ សង្កាត់​ ៤​ ក្រុង/ខេត្តព្រះសីហនុស្រុកកំណេីត​ -​ភូមិរោងបន្លែ​ សង្កាត់ស្វាយរៀង​ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។
ដោយដកហូត វត្ថុតាងរួមមាន​ :​ 1️⃣-ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ១៦៦​ កញ្ចប់
​ 2️⃣-ទូរសព្ទ័​ ០៤​ គ្រឿង 3️⃣-ដាវ​ ០៣​ ដេីម 4️⃣-ថង់សម្រាប់​ វេចខ្ចប់មួយចំនួន
​បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម