នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូននាយនាវី នាយនាវីរង និងពលនាវិកមូលដ្ឋានសមុទ្រ.!

សង្គមថ្ងៃសុក្រ ទី06 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 1:26 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៦ រោច ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អមដំណើរដោយ ឧត្តមសេនីយ៍ នាយកទីចាត់ការ និងនាយទាហានជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកនូវអាវរងាចែកជូនដល់នាយនាវី នាយនាវីរង និងពលនាវិកមូលដ្ឋានសមុទ្រ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន លើកឡើងពីសភាពការណ៍ថ្មីៗ ព្រមទាំងមានការកោតសរសើរដល់ថ្នាក់ដឹកនាំមូលដ្ឋានសមុទ្រគ្រប់ជាន់ថ្នាក់ដែលបានខិតខំអស់កម្លាំងកាយ យកចិត្តទុកដាក់លើការងារថែទាំំគ្រឿងបំពាក់ ការងារកសាងអង្គភាព និងការជួយសង្គ្រោះជនរងគ្រោះនូវគ្រោះមហន្តរាយផ្សេងៗថែមទៀត។
ក្នុងឱកាសនេះឯកឧត្តម បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវតែខិតខំហ្វឹកហ្វឺនជំនាញឱ្យបានស្ទាត់ដើម្បីយកចំណេះដឹងទៅប្រើប្រាស់ចំគោលដៅ មិនតែប៉ុណ្ណោះកងកម្លាំងត្រូវស្មោះត្រង់ដាច់ខាតឥតងាករ៉េការពារជាតិ សាសនា ព្រះមហក្សត្រ។

កឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ តំណាងនាយនាវី នាយនាវីរង និងពលនាវិកទូទាំងមូលដ្ឋានសមុទ្រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមតិផ្តាំផ្ញើរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងគ្រប់ប្រភេទពេលរដូវភ្លៀងចែកអាវភ្លៀង, ដល់រដូវរងាចែកអាវរងា ជាមួយនោះផងដែរ លោកមេបញ្ជាការ បានប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយត្រូវតែការពារឱ្យខាងតែបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រឡើងដោយឆន្ទៈប្រជាពលរដ្ឋ ការពារសន្តិភាព  និងប្រឆាំងដាច់ខាតរាល់ការញុះញង់បំបែកបំបាក់ បង្កអសន្តិសុខដល់ប្រទេសជាតិ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម