Update រថយន្តធុនធំមួយគ្រឿងសង្ស័យដាច់ហ្វ្រាំងបុករះទូATM និងកន្លែងលក់ថ្នាំពេទ្យក្បែររង្វង់មូលតោពីរ បណ្តាលអោយមនុស្ស២នាក់រងរបួស.!

សង្គមថ្ងៃព្រហស្បត្តិ៍ ទី05 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 7:37 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កអោយមានការភ្ញាក់ផ្អើល ដោយរថយន្តធុនធំមួយគ្រឿង បើកបុកចូលក្នុងកន្លែងលក់ថ្នាំពេទ្យមួយកន្លែង បណ្តាលអោយខូចខាតយ៉ាងដំណំ និងមានមនុស្ស២នាក់រងរបួស នៅវេលាម៉ោង០៣ រសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម្តុំរង្វង់មូលតោពីរ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពពីសមត្ថកិច្ចប្រាប់ថា រថយន្តធំមួយគ្រឿង សង្ស័យដាច់ហ្វ្រាំង បានជ្រុលបុកចូលទៅកន្លែងលក់ថ្នាំពេទ្យ ចំរើនចន្ទ័លីដា បើតាមសមត្ថកិច្ចថាមានមនុស្ស២នាក់ជាអ្នកជាអ្នកបើកបរនៅក្នុងរថយន្ត២នាក់រងរបួស និងទូATM ធនាគារអេស៊ីលីដា រងការខូចខាតយ៉ាងតំណំផងដែរ ។ ដោយឡែកនៅក្នុងផ្ទះលក់ថ្នាំពេទ្យបានរងការខូចខាត ប៉ុន្តែមិនមានមនុស្សនៅក្នុងផ្ទះរងគ្រោះថ្នាក់ទេ ហើយភ្លាមៗ សមត្ថកិច្ចបានជួយអន្តរាគមន៍ និងដោះស្រាយការងារតាមនិតិវិធីច្បាប់៕ (ដោយ: សោម ភ័ក្រត្រា)


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម