ពិតជាថ្លើមធំមែន.! ហ៊ានលួចចាក់ដីចូលបឹងប្រវត្តិសាស្ត្រ(បឹងកង្កែប)មួយកន្លែងត្រូវរដ្ឋបាលស្រុកព្រៃនប់បញ្ជាអោយកាយដីចេញជាបន្ទាន់

សង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែតុលា ឆ្នាំ2020 ម៉ោង 9:15 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ ទីតាំងចាក់ដីចូលក្នុងបឹងប្រវត្តិសាស្ត្រមួយកន្លែងស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រូវបានជនមិនទាន់ស្គាល់អត្តសញ្ញាណ លបលួចចាក់លប់ធ្វើជាកម្មសិទ្ឋ នារសៀលថ្ងៃទី២៩ ខែតុលានេះ ត្រូវបារដ្ឋបាលស្រុកព្រៃនប់ ដឹកនាំដោយលោក ព្រហ្ម មុន្នី នាយករងរដ្ឋបាលស្រុកព្រៃនប់ សហការជាមួយរដ្ឋបាលជលផល ចុះធ្វើការហាមឃាត់ នឹងបានបញ្ជាអោយកាយដីចេញវិញ ជាកំហិត។

យោងតាមប្រភពពីលោក ព្រហ្ម មុន្នី នាយករងរដ្ឋបាលស្រុកព្រៃនប់ បានគូសបញ្ចាក់ថា បន្ទាប់ពីទទួលតំណឹងអំពីសកម្មភាពលបលួចចាក់ដីចូលបឹងប្រវត្តិសាស្ត្រ(បឹងកង្កែប) លោកបានរាយការណ៏ជូនលោក ស កក្កដា អភិបាលស្រុក និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីស្នើស៊ុយោបល់ អំពីបទល្មើសនេះ។ ក្រោយពីទទួលបានការបញ្ជាផ្ទាល់ លោក បានដឹកនាំកំលាំងគណះបញ្ជាការឯកភាពស្រុក សហការណ៏ជាមួយកំលាំងជំនាញរដ្ឋបាលជលផល ចុះធ្វើការហាមឃាត់ភ្លាម នឹងបានកំណត់អោយកាយដីចេញវិញទាំងអស់ ចំពោះម្ចាស់ទីតាំងរដ្ឋបាលស្រុកកំពុងធ្វើការស្រាវជ្រាវ ដើម្បីកសាងនិតិវិធី ទៅតាមផ្លូវច្បាប់។

ដោយឡែកចំពោះលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ផងដែរថា ចំពោះគ្រឿងចក្រដែលកំពុងកាយដីចេញវិញ នោះ គឺជាគ្រឿងចក្ររបស់ក្រុមហ៊ុនស្ថាបនាផ្លូវដេលរដ្ឋបាលខេត្តស្នើស៊ុអោយជួយការដីចេញ ព្រោះគ្រឿងចក្របង្ករបទល្មើសបានគេចខ្លួនមុនកំលាំងចំរុះទៅដល់៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម