មនុស្សពីរនាក់ត្រូវប៉ូលិសចាប់ខ្លូនក្នុងពេលចុះអនុវត្តន៏រុះរើសំណង់ឃឿងថ្មចាក់ រំលោភុកដីសមុទ្រតំបន់ចំការដូងឃុំរាម

សង្គមថ្ងៃព្រហស្បត្តិ៍ ទី06 ខែកក្កដា ឆ្នាំ2017 ម៉ោង 1:58 នាទី ព្រឹក

ខេត្តព្រះសីហនុ៖(ព្រៃនប់)មនុស្ស២នាក់ត្រូវជាប្តីប្រពន្ធនឹងគ្នាត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសស្នងកាដ្ឋាននគបាលខេត្ត ព្រះសីហនុ ធ្វើការចាប់ខ្លូន ភ្លាមៗខណៈពួកគេទាំង២នាក់បានព្យាយាម ធ្វើ សកម្មភាព រារាំង ប្រឆាំងតវ៉ាជាមួយក្រុមការងាររបស់គណៈកម្មកាចំរុះរបស់អាជ្ញាធរខេត្ត ក្នុង ពេល ចុះវាយកម្ទេចសំណង់ ឃឿងថ្មដ៏រឹងមាំរបស់ពួកគេ ដែលធ្វើការសាងសង់គ្មាន ច្បាប់ អនុញាត្តិ រំលោភលើដីឆ្នេរ​សមុទ្រ សាធារ ណៈ របស់រដ្ឋ។

លោក ឈិត រតនៈ នាយករងរដ្ឋបាល សាលាខេត្តព្រះសីហនុ បានធ្វើការបញ្ជាក់ថា សកម្មភាព របស់គណៈកម្មការចម្រុះ​ដែលចុះធ្វើការុះរើ​សំណង់ឃឿនថ្ម រំលោភលើដីឆ្នេរ សមុទ្រ នៅព្រឹកថ្ងៃទី០៤​ខែ កក្កដា​២០១៧ នេះ ត្រូវបានផ្អាក់ ដោយសារមានប្រជាពលរដ្ឋ មួយ ចំនួនតូច នាំគ្នាមកធ្វើការតវ៉ា។ហើយ សំរាប់មនុស្សចំនូន២នាក់ជាប្តីប្រពន្ធដែល សមត្ថ កិច្ច ចាប់ខ្លូននោះ កំពង់ត្រូវបានសមត្ថកិច្ចប៉ូលិស​បន្ត និតីវិធីតាមផ្លូវច្បាប់ ពីព្រោះគាត់បាន ធ្វើ ការតវ៉ា រារាំង នឹងបង្ករផលលំបាករំខានដល់ កិច្ចការរបស់ គណៈកម្មការ ចម្រុះ របស់ អាជ្ញាធរ​ខេត្ត ។ជាមួយគ្នានេះ លោក ឈិត រតនៈ បានធ្វើការបញ្ជាក់ថា ជាជំហររបស់ថ្នាក់ដឹកនាំខេត្ត ឃឿនថ្មដ៏រឹងមាំ​ដែលមានប្រវែង ប្រមាណ៤០ ម៉ែត្រ សាងសង់គ្មានច្បាប់ អនុញាត្តិ រំលោភ លើដីចំណីឆ្នេរសមុទ្រ ខាងលើនេះ ដាច់ខាតត្រូវតែវាយកម្ទេចចោល ដោយគ្មានការតវ៉ា គ្រាន់ តែពេលនេះ ធ្វើការផ្អាកជាបណ្តោះអាសន្ន រងចាំបទបញ្ជាក់ថ្មី ពីថ្នាក់ដឹកនាំខេត្ត។

 លោក កុល ផាលី ស្នងការងនែស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យ ដឹង ថា មនុស្ស២នាក់ដែលចាប់ខ្លូនខាងលើ មានឈ្មោះ ទី១ វ៉ែន សុវណ្ណារិទ្ធ ហៅ រ៉ា នឹង ប្រពន្ធឈ្មោះឈិម ស្រី ពៅ អ្នកទាំងពីរជាម្ចាស់សំណង់ល្មើសច្បាប់ខាង លើ។ហើយកា ចាប់ ខ្លូនជនទាំង២នាក់នេះ គឺធ្វើ តាមបទបញ្ជារបស់ ថ្នាក់ដឹកនាំខេត្ត ខណៈពូកគេប្រើប្រាស់ដំបង កាំបិត ធ្វើការ​ រារាំង សមត្ថកិច្ច ក្នុងពេលចុះបំពេញ ការងារ ។ បច្ចុប្បន្នអ្នកទាំងពី ក្រោយ ពីរ ធ្វើការសាកសួរ ចប់ ត្រូវបាន បញ្ជូនទៅសាលា ដំបូងខេត្ត ព្រះសីហនុ រូចហើយ ដើម្បី ចាត់ ការតាកផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថា សំណង់បេតុងចាក់ឃឿនថ្ម ដោយខុសច្បាប់ វាត ទីយកដី​ឆ្នេរសមុទ្រ តំបន់ ភូមិ អ៊ុង ឃុំរាម ស្រុកព្រៃនប់ខាងលើនេះ ដើមឡើយ ត្រូវបាន អា ជ្ញាធរខេត្ត បញ្ជារឲ្យមន្រ្តីក្រោយឪវាទ ចុះទៅធ្វើការហាមឃាត់ជាច្រើនលើក ព្រមទាំងបាន ធ្វើ កិច្ចសន្យា កំណត់ពេលធ្វើការរុះផងងដែរ ប៉ុន្តែម្ចាស់សំណង់មួយនេះ មិនបានអនុវត្តន៏ តាម នោះទេ ផ្ទុយទៅវិញបែរជាព្យាយាមធ្វើការសាងសង់ រហូត បានសម្រេចជាស្ថាពរ ព្រមទាំង បាន ប្រើឈ្មោះថ្នាក់នាំមួយរូប ធ្វើជាខែលការពារ សំណង់ ល្មើសច្បាប់របស់ទៀតផង៕ ​ដោយៈ ហ៊ុយ ចាន់ធួន(១៧)

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ