ប្រជាពលរដ្ឋរងគ្រោះទឹកភ្លៀងធំ ចំនួន 20គ្រួសារនៅភូមិស្មែត ឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទទួលអំណោយមនុស្សធម៌ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុខ

សង្គមថ្ងៃពុធ ទី14 ខែតុលា ឆ្នាំ2020 ម៉ោង 9:34 នាទី ល្ងាច

 ខេត្តពោធិ៍សាត់៖ ដោយមានការយកចិត្តទុក្ខដាក់ និងចង្អុលបង្ហាញ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុខ ក្រោយពីបានទទួលបានដំណឹងពីខាងអាជ្ញាធម៌មូលដ្ឋានស្នើសុំ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ែន សុខ បានដាក់ទិសដៅដល់ក្រុមការងារ និងអ្នកតំណាង លោក អេង ឯកពុទ្ធិ លោក ហេង សុវណ្ណារិទ្ធិ លោក អ៊ូច ដារ៉ា លោក ញ៉ែម រដ្ឋា ចុះជួយដល់ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុខ ដែលតែងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋ ហើយខណៈដែលបច្ចុប្បន្ន កំពុងមានការគំរាមកំហែង ដោយសារទឹកជននេះផង ឯកឧត្តម មិនគិតយូរឡើយនិងបានចាត់ចែងជំនួយការផ្ទាល់ មកភ្លៀមៗដើម្បីជួយសម្រាលបន្ទុកតិចតួចដែលពលរដ្ឋកំពុងរងការលំបាកនេះ ។ 

 

ជាក់ស្ដែងដើម្បីសម្រាលនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ កំពុងរងគ្រោះដោយភ្លៀងធំនេះ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្រុមជំនួយការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុខ និងអាជ្ញាធម៌ បាននាំយកអំណោយរបស់ឯកឧត្តម ធ្វើដំណើរចុះចែកដោយផ្ទាល់ដៃ ជូនដល់ប្រជា​ពលរដ្ឋ រងគ្រោះដោយសារទឹកជន ចំនួន ២០គ្រួសារនៅភូមិស្មែត ឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ 

 

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ នៅក្នុងនៅភូមិស្មែត ឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងស្នាក់នៅលើលំនៅដ្ឋាន ដូចធម្មតាទេ បើទោះបីជាបច្ចុប្បន្ននេះ ភូមិរបស់ពួកគាត់ កំពុងរងការលិចទឹក យ៉ាងណាក៏ដោយ។ ដោយឡែក សត្វពាហនៈ មួយចំនួន ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផងដែរ ។

 

នាឱកាសនៃការចុះចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋយើង ក្រុមជំនួយការរបស់ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុខ ជូនចំពោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជននាឱកាសនេះ។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុខ ក៏បានចូលរួមនូវការសោក​ស្ដាយ ចំពោះ ប្រជាពលរដ្ឋទាំងអស់ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិទឹកជននេះ ដែលមួយចំនួន ត្រូវបានខូចខាត ផ្ទះសម្បែង និងមួយចំនួនទៀត ត្រូវបានខាតបង់ពេលវេលាក្នុងការប្រកបអាជីវកម្ម សម្រាប់ជីវភាពប្រចាំថ្ងៃ។ ដោយយល់អំពីស្ថានភាពទុក្ខលំបាក ទាំងអស់នេះ ទើបឯកឧត្តម បានណែនាំ ដល់ក្នុងវិស័យមនុស្សធម៌ សូមចូលរួមទាំងអស់គ្នាបង្កើនបង្កើតនូវវប្បធម៌ចែករំលែក ដើម្បីបានដោះស្រាយលើផ្នែកខ្លះៗ និងបានចូលរួមចំណែកជួយសម្រាលការបន្ទុក ដល់ប្រជាពលរដ្ឋយើង នៅពេលមានអាសន្ននោះ។

 

អំណោយដែលនាំចែកជូនប្រជាពលរដ្ឋទាំង ២០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ១បេ មី ១កេស ត្រីខ ១០កំប៉ុង ទឹកសុទ្ធ ១យួរ ទឹកត្រី ១យួរ ស្ករ១គីឡូ បីចេង ១ថង់ធំ ថវិកា៥មុឺនរៀល រួមទាំងមី១២កេស និងថវិការមួយចំនួនទៀត សម្រាប់ភូមិចាត់ចែង អំ​ណោយទាំងអស់នេះ ជួយដោះស្រាយជីវភាពខ្វះខាត បានមួយគ្រា ជាពិសេស ក្នុង​អំឡុងពេលទឹក កំពុងតែជន់លិច នោះ ដូច្នេះ ចំពោះមុខសូមបងប្អូនយកចិត្តទុកដាក់លើបញ្ហាអនាម័យតាមរយៈ ការរស់នៅស្អាត ផឹកស្អាត និងហូបស្អាត ហើយមានការប្រុងប្រយ័ត្នជានិច្ច ចំពោះ សត្វអសិរពឹសទាំងឡាយ ជាពិសេសជម្ងឺកូវីត១៩៕ 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ