ពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុអស់ជំនឿទៅលើសមត្ថកិច្ច ហើយបែរជាលាន់មាត់សរសើរថាចោរមានជំនាញពូកែលួច និងគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិរបស់ពួកគាត់ទៅវិញ.???

សង្គមថ្ងៃព្រហស្បត្តិ៍ ទី24 ខែកញ្ញា ឆ្នាំ2020 ម៉ោង 2:23 នាទី ល្ងាច

(ក្រុងព្រះសីហនុ)៖ ពលរដ្ឋម្នាក់ដែលជាម្ចាស់ផ្ទះរងគ្រោះដោយសារការបាត់បង់ទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ដូចជារបងផ្ទះ ម៉ាសុិនត្រជាក់ ម៉ាស៊ិនទឹកត្រជាក់ទឹកក្តៅ ម៉ាសុិនប៉ោកខោអាវ ដោយសារតែមានជនមិនស្គាល់មុខមួយក្រុមដែលសង្ស័យថាជាចោរ ដើរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងក្រុងព្រះសីហនុ ។

ជាក់ស្ដែងនៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះបុរសម្នាក់ដែលជាម្ចាស់ផ្ទះសុំបញ្ចេញឈ្មោះថាខ្លួនរស់នៅចំណុចភូមិ៣ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុបានបាត់បង់ទ្រព្យសម្បត្តិជាច្រើនដោយសារតែមានចោរចូលគាស់និងលួចទ្រព្យសម្បត្តិរបស់គាត់នៅយប់មិញនេះ។ 

ហើយបុរសជាម្ចាស់ផ្ទះខាងលើក៏ដូចជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងក្រុងព្រះសីហនុក៏បានអំពាវនាវនិងស្នើសុំទៅដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាដាក់កម្លាំងល្បាតតាមមូលដ្ឋានរបស់ខ្លួនឲ្យបានទៀងទាត់គ្រប់ពេលវេលាជាពិសេសគឺនៅពេលយប់នេះឯង ព្រោះថាជនសង្ស័យខាងលើតែងតែចេញធ្វើសកម្មភាពលួចគាស់ទ្វារចូលផ្ទះប្រជាពលរដ្ឋដើម្បីលួចទ្រព្យសម្បត្តិតែពេលយប់នោះទេ ជាពិសេសផ្ទះពលរដ្ឋមួយចំនួនដែលទុកចោលនិងនៅជាយក្រុងបន្តិច ពេលខ្លះលួចនៅកណ្ដាលក្រុងក៏មានផងដែរ ។

គួររំលឹកផងដែរថាថ្មីៗនេះ សមត្ថកិច្ចបានបង្រ្កាបនូវជនសង្ស័យដែលប្រព្រឹត្តបទល្មើសលួចគាស់ចូលផ្ទះប្រជាពលរដ្ឋដើម្បីលួចយកនូវទ្រព្យសម្បត្តិនេះក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាច្រើនករណីផងដែរ យ៉ាងណាមិញឃើញថា បច្ចុប្បន្នសមត្ថកិច្ចកំពុងតែខិតខំស្រាវជ្រាវនិងស៊ើបអង្កេតជាបន្តបន្ទាប់ទៅលើជនសង្ស័យ ដែលតែងតែប្រព្រឹត្តបទល្មើសបែបនេះហើយ៕ (ដោយ: សោម ភ័ក្រត្រា)

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ