អង្គការម្លប់តាប៉ាង បានទទួលនូវអំណោយជាច្រើនពីក្រុមហ៊ុន កាស៊ីណូ Liberty Goddes ( នារីសន្តិភាព) 

សង្គមថ្ងៃព្រហស្បត្តិ៍ ទី24 ខែកញ្ញា ឆ្នាំ2020 ម៉ោង 12:29 នាទី ល្ងាច

 

(ក្រុង​ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងលោកស្រី លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាមួយនឹងក្រុមហ៊ុន កាស៊ីណូ Liberty Goddes ( នារីសន្តិភាព) បាននាំយកនូវអំណោយមួយចំនួនប្រគល់ជូនអង្គការម្លប់តាប៉ាង  នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះលោក គួច ចំរើន ​បាន​នាំយកនូវការសាកសួរសុខទុក្ខពីសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ អង្គការម្លប់តាប៉ាងក៏ដូចជាប្អូនប្អូនកុមារកំព្រា អនាថាគ្មានទីពឹងដែលរស់នៅក្រោមការគ្រប់គ្រងអង្គការម្លប់តាប៉ាងទាំងអស់ដោយក្តីនឹករឭកអាណិតអាសូរស្រឡាញ់ ចំពោះប្អូនកុមារទាំងអស់ផងដែរ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់អង្គការម្លប់តាប៉ាងត្រូវបង្កើនក្នុងការជួយដល់បងប្អូនកុមារកំព្រា ក្មេងអនាថាជនក្រីក្រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការបន្ថែមទៀត ហើយអាជ្ញាធរខេត្តនឹងបន្តស្វែងរកសប្បុរសជននានាដើម្បីជួយដល់អង្គការ ដើម្បីជួយដល់ប្អូនៗកុមារកំពុងមានការខ្វះខាតនៅក្នុង អង្គការផងដែរ។

សូមជម្រាបថាអំណោយពីសប្បុរសជនប្រគល់ជូនអង្គការម្លប់តាប៉ាងនាពេលនេះរួមមាន អង្ករ ២,៥តោន,  ម៉ាស ១៥.០០០, ប៊ិច ៥ពាន់ដើម, សៀវភៅ ពាន់ក្បាល និង ថវិកា ៥ពាន់ដុល្លារ៕ ​

 

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ