សមត្ថកិច្ចបើកការស្រាវជ្រាវបង្ក្រាបករណីអំពើចោរកម្ម ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅស្រុកព្រៃនប់

សង្គមថ្ងៃព្រហស្បត្តិ៍ ទី27 ខែសីហា ឆ្នាំ2020 ម៉ោង 5:23 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី២៤.០៨.២០២០ វេលាម៉ោង១៨:៣០នាទី នៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើចោរកម្ម (លួចម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1I-9447 ដែលជនរងគ្រោះចតទុកនៅលើផ្លូវ ហើយជនសង្ស័យបានលួចជិះគេចខ្លួនបាត់ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋានស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ២៦.០៨.២០២០ វេលាម៉ោង១៧:៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ១នាក់ នៅចំណុចមុខផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបន្តស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានជនសង្ស័យដែលជាបក្ខពួកបានចំនួន៣នាក់បន្ថែមទៀតនៅវេលាម៉ោង២១:៣០នាទីថ្ងៃដដែល នៅចំណុចភូមិអាចម៍មឹក ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ នាវ សូថា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សម្ភារបាត់បង់ : ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1I-9447 ។

ជនសង្ស័យទាំង៤នាក់ ៖
១-ឈ្មោះ សុះ សាក់រ៉នី ហៅ វីន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ ម៉ៅ ចាន់បូរ៉ា ហៅ យ៉ត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង- ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ប្រាក់ ទ្រី ហៅ ពេជ្រតូច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ សី សុភា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។

វត្ថុតាងចាប់យកបាន ៖
-ម៉ូតូ១គ្រឿងម៉ាក លែត ពណ៌ស គា្មនផ្លាកលេខ (ផលនៃអំពើចោរកម្ម) ។
-ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន ។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-9447 ដែលពួកវាលួចកាលពីថ្ងៃទី ២៤.០៨.២០២០ ពួកវាបានយកទៅលក់នៅខេត្តកំពង់ស្ពឺបាត់ហើយ ។ករណីនេះកម្លាំងកំពុងបន្តតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ