អតីតសមាគមយុទ្ធជនក្រីក្រគ្មានដីនិងលំនៅដ្ឋានស្នាក់នៅ 4 គ្រួសារ នៅស្រុកស្ទឹងហាវ ត្រូវបានថ្នាក់ដឹកនាំខេត្តចុះសួរសុខទុក្ខ

សង្គមថ្ងៃពុធ ទី26 ខែសីហា ឆ្នាំ2020 ម៉ោង 8:45 នាទី ព្រឹក



ខេត្តព្រះសីហនុ ៖ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ លោក ឧត្តមសេនីយ៍ ត្រី នូវ សំអុល មេបញ្ជាការ
តំបន់ប្រតិបត្តិការសិករងព្រៈសីហនុ
ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៈសីហននិង ក្រុមកាងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ស្រុក ឃុំ ចុៈសួរសុខទុក្ខនិងយកអំណោយ និងថវិការ ដ៌ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគតិបណ្ឌិត ហ៊ុនរ៉ានីហុនសែន ចែកជូនដល់ អតីតយុទ្ធជនចំនួន៤គ្រួសារ ដែលពួកគាត់មានជីវភាពខ្វះខាតនិង ពុំមានដីនិងលំនៅដ្ឋានស្នាក់នៅ បច្ចុប្បន្នរស់នៅលើដីចំណីដីសាធារណៈរបស់រដ្ឋ ស្ថិតនៅស្រុកស្ទឹងហាវខេត្តព្រៈសីហនុ នារសៀលថ្ងៃទី 25 ខែសីហាឆ្នាំ 2020។
នៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនិងនាំយកសម្ភារៈថវិកាមួយចំនួនជូនដល់បងប្អូនអតីតយុទ្ធជនទាំង 4 គ្រួសារនោះឯកឧត្តមគួចចំរើនអភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តនិងលោកជំទាវបានមានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា អំពីសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនដែលកំពុងជួបការលំបាក ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តម ក៏បាន នាំយកសម្ភារៈនិងថវិកាមួយចំនួនប្រគល់ ជូនបងប្អូននិង រៀបចំនូវដីសម្បទាន សង្គមកិច្ចសម្រាប់ឱ្យបងប្អូនមានជម្រកស្នាក់នៅបានសមរម្យផងដែរ ។
ក្នុងការអញ្ជើញចុះសួរសុខទុក្ខអតីតៈគ្រួសារយុទ្ធជន ចំនួន០៤ គ្រួសារ ក្នុងស្រុកស្ទឹងហាវ រួមមាន៖
១.ឈ្មោះ មុំ ថារ៉ា ភេទប្រុស និវត្តជន នៅភូមិ១ ឃុំអូរត្រេះ ។
២.ឈ្មោះ សំ សារឿន ភេទប្រុស ពិការជើង នៅភូមិ២ ឃុំកំពេញ ។
៣.ឈ្មោះ អោម ប៊ុនសៀក ភេទប្រុស ពិការ នៅភូមិ១ ឃុំទំនប់រលក ។
៤.ឈ្មោះ ឈឿន សាវឿន ភេទប្រុស ពិការ នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ហើយការចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន នាពេលនេះ ថ្នាក់ដឹកនាំបាន ឧបត្ថម្ភមួយគ្រួសារៗ អង្ករ ២៥គីឡូក្រាម ធុងទឹក១ មី១កេស ភួយ១ មុង១ កន្ទេល១ ទឹកត្រី៥ ដប ទឹកស៊ីអុីវ៥ដប ត្រីខ ១យួរ ប្រេងឆា ១ដប និងថវិកាមួយចំនួន សម្រាប់បម្រើការជីវភាពក្នុងគ្រួសារ ដែលកំពុងមានការខ្វះខាត។ ហើយឯកឧត្តមអភិបាលខេត្តបានឱ្យប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុរៀបចំ ដី លំនៅដ្ឋានជូនបងប្អូនក្នុងពេលឆាប់ៗខាងមុខផងដែរ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ