បុរសជនជាតិចិនម្នាក់បានស្លាប់ ដោយសាររថយន្តទំនើបមួយគ្រឿង បើកបរដោយជនជាតិចិនដូចគ្នាបុក យ៉ាងពេញទំហឹង នៅមុខកាសុីណូ ជិន បុី (២)

សង្គមថ្ងៃពុធ ទី26 ខែសីហា ឆ្នាំ2020 ម៉ោង 8:29 នាទី ព្រឹក

 

ក្រុងព្រះសីហនុ៖ (ព័ត៌មានបន្ថែម) នៅវេលាម៉ោង១២ៈ៣០នាទី ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងម៉ាក ធុនដ្រា បានបើកបុកបុរសជនជាតិចិនម្នាក់ស្លាប់ នៅមុខជីនបុី២ ក្នុងក្រុងព្រះសីហនុ ហើយរថយន្តបន្តល្បឿនបុកបើករត់គេចខ្លួន ក្រោយមកក៏បានបុកប៉ះនិងរង្វង់មូលតោពីរ បណ្តាលអោយបាក់បង្គោលភ្លើងមួយដើមថែមទៀត និងបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរឆ្លងថ្នល់មុខកាសុីណូជីន បុីគួយជូ មួយប្រព្រិចភ្នែក ក៏មានរថយន្តធុនដ្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-6220 បើកបរក្នុងទិសដៅពីកន្ទុយនាគឆ្ពោះមកតោរពី បណ្តាលអោយបុកប៉ះនិងបុរសជនជាតិម្នាក់ស្លាប់ ខណៈកំពុងឆ្លងថ្នល់។

ភ្លាមៗនោះ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ នៅទីតាំងកន្លែងកើតហេតុ ហើយ អ្នកបើកបរនិងរថយន្តត្រូវបានសម្ថកិច្ចចរាចរណ៍ នាំយកទៅការិយាល័យចរាចរផ្លូវគោកខេត្តព្រះសីហនុ ដើម្បីបន្តដោះស្រាយតាមនីតិវិធីច្បាប់ ៕ដោយៈ សោម ភ័ក្រត្រា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ