លោកឧកញ៉ា បានបញ្ជូនអូប៊រ័ល្បឿនលឿនចំនួន២គ្រឿង បន្ថែមទៀត សរុប៤គ្រឿង សហការជាមួយកម្លាំងសមត្ថកិច្ច បន្តតាមស្វែងរកជនរងគ្រោះម្នាក់ដែលបាត់ខ្លួនក្នុងសមុទ្រ

សង្គមថ្ងៃច័ន្ទុ ទី24 ខែសីហា ឆ្នាំ2020 ម៉ោង 11:45 នាទី ព្រឹក

 

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងថា នៅថ្ងៃទី២៤ខែសីហា ឆ្នាំ២០២០នេះ លោកឧកញ៉ា បានបញ្ជូនអូប៊រ័ល្បឿនលឿនចំនួន២គ្រឿង បន្ថែមទៀត សរុប៤គ្រឿង សហការជាមួយកម្លាំងសមត្ថកិច្ច បន្តតាមស្វែងរកជនរងគ្រោះម្នាក់ដែលកំពុងបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅពេលចេញទៅនេសាទនៅខាងក្រៅកោះរ៉ុងតាំងពីយប់ថ្ងៃទី២០សីហា២០២០។

ជនរងគ្រោះ មានឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ 31ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ3សង្កាត់1ក្រុងព្រះសីហនុ បានធ្លាក់ទឹក​ បាត់ខ្លួន ក្នុងទឹកសមុទ្រ កាលពី
យប់ ថ្ងៃទី20/08/2020 នៅចំណុច Lat 10°27'00" N, Long 103°16'00" E ខាងត្បូងឈៀងខាងលិចពយភ្លើងសុីញ៉ូ (កោះរ៉ុងសន្លឹម) ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដែលតាមអ្នករួមដំណើរជាមួយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានលោតចេញពីទូក ពេលបោះយុថ្កាដាំបាយ ហើយបាត់ខ្លួនរហូតមក។ ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងថាគេមិនទាន់ដឹងពីជោគវាសនាជនរងគ្រោះថា ស្លាប់ឬរស់នៅឡើយ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ