អាសូរណាស់ បុរសជាជនជាតិរុស្សីម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ លើភ្នំយន្តហោះ ដោយពុំទាន់ដឹងពីមូលហេតុ

សង្គមថ្ងៃច័ន្ទុ ទី24 ខែសីហា ឆ្នាំ2020 ម៉ោង 11:19 នាទី ព្រឹក

ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) សមត្ថកិច្ចប្រាប់ថានៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០ នាទី ព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានរាយការណ៏អោយដឹងថា: នៅក្នុងបន្ទប់គេង (លើភ្នំយន្តហោះ ) ក្រុមទី២៧ ភូមិ៣ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណី ជនបរទេស ដេកស្លាប់នៅក្នុងបន្ទប់ ។

_ សាកសពមានឈ្មោះ NIKITENKO ANDREI. ភេទប្រុស ជនជាតិ រុស្សី ភេទប្រុស កើតថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ១៩៦៦ មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ 71871018 មានសុពលភាព ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២ ទិដ្ឋកា លេខ EEX 1900212642 មានសុពលភាព ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ។
បានចូលមកស្នាក់នៅកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។ ពីមុនគាត់ធ្លាប់ធ្វើការនៅទីនេះ ក្រោយមកគាត់ទៅធ្វើការនៅកោះ ពេលគាត់ឈឺ ក៍មកសុំម្ចាស់ផ្ទះ ស្នាក់នៅកន្លែងកើតហេតុ វិញ ។

បច្ចុប្បន្នសាកសពបានរក្សាទុកនៅកន្លែងកើតហេតុរង់ចាំការពិនិត្យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ