សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១នាក់​ ពាក់ពន្ធ័ករណីគ្រឿងញៀន នៅស្រុកស្ទឹងហាវ

សង្គមថ្ងៃច័ន្ទុ ទី24 ខែសីហា ឆ្នាំ2020 ម៉ោង 9:11 នាទី ព្រឹក

 

(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី ​២៣ ខែ សីហា​ ឆ្នាំ​ ២០២០​ វេលាម៉ោង​ ១៣: ២០ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់​ ពាក់ពន្ធ័ករណីគ្រឿងញៀន​ ស្ថិតនៅចំណុចក្រុម ១០ ភូមិ​ ៣ ឃុំ ទំនប់រលក ស្រុក ស្ទឹងហាវ-ខេត្តព្រះសីហនុ​ ។
១/ ជនសង្ស័យឈ្មោះ​ កូវ លៀង​ ភេទ​ ប្រុស​ ឆ្នាំកំណេីត​ ១៩៨០​ ជនជាតិ​ខ្មែរ​​ មុខរបរ រើសអេតចាយ​ ទីលំនៅបច្ចុប្បន្ន​ក្រុម​ ១១​ ​ សង្កាត់​ ០៣​ ក្រុង/ខេត្តព្រះសីហនុ ស្រុកកំណេីត​ -​ភូមិបឹងស្រឡាង ឃុំបឹងស្រឡាង ស្រុកកំពុងត្រាច ខេត្តកំពត។
វត្ថុតាងរួមមាន​ :
​1⃣-ម្សៅក្រាមពណ៌ស​ សង្ស័យសារធាតុញៀន​ ០២កញ្ចប់
​2️⃣-ទូរសព្ទ័​ ០១​ គ្រឿង
​3️⃣-ម៉ូតូ​ ០១​ គ្រឿង

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ស្ទឹងហាវដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់ ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ