អគ្គិសភ័យបានលេបត្របាក់ផ្ទះពលរដ្ឋ អស់៤ខ្នង ទាំងកណ្តាលយប់រំលងអាធ្រាត្រ

សង្គមថ្ងៃច័ន្ទុ ទី24 ខែសីហា ឆ្នាំ2020 ម៉ោង 9:05 នាទី ព្រឹក

 

ក្រុងព្រះសីហនុ៖ (ព័ត៌មានបន្ថែម) យ៉ាងហោចណាស់ក៏មានផ្ទះចំនួន ៤ខ្នងបានឆាប់ៗស្រុងរួមជាមួយនិងម៉ូតូចំនួន៤គ្រឿង នៅក្នុងហេតុការណ៍អគ្គីភ័យមួយកាលពីវេលាម៉ោង ១២និង០០ នាទី ឈានចូលថ្ងៃទី២៤ ខែសីហាឆ្នាំ២០២០ នៅម្តុំបុរីកម្មករ(ភូមិថ្មី) ភូមិ៣ សង្កាត់លេខ៣ ក្រុងនិងខេត្តព្រះសីហនុ។

យោងតាមប្រភពពីលោកឧត្តមសេនីយ៍ត្រីប៊ូសុធីស្នងការរងទទួលផែនបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី យប់
មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ស្ថិត នៅក្រុមទី១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ម្ចាស់ផ្ទះទី១មានឈ្មោះ ប៉ាត អៀរ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ អ្នកអនាម័យ។
សម្ភារ:ខូចខាត មាន
មានម៉ូតូ ៤គ្រឿង
ក៉ំព្យូទ័រ ១ គ្រឿង
និង ខូចខាត សំម្ភារះប្រើប្រាស់ (ទាំងស្រុង )
-ម្ចាស់ផ្ទះទី២ ឈ្មោះ ហូន សុជាតិ ភេទប្រុស អាយុ ៥១ មុខរបរ ជាងទូក ខូចខាតជញ្ជាំង១០%
-ម្ចាស់ផ្ទះទី៣ ឈ្មោះ ចាន់ ញ៉ែត ភេទស្រី អាយុ ៨១ឆ្នាំ មុខរបរ នៅផ្ទះ ខូចខាតដំបូល៥០%
-ម្ចាស់ផ្ទះទី ៤ ឈ្មោះ ទោម សៅ ភេទ ប្រុស អាយុ ៣៤ មុខរបរ លក់ដូរ (ទាំងស្រុង)
_ករណីនេះ គ្រប់គ្រងស្ថានភាពទាំងស្រុងនូវម៉ោង ០១:៣០នាទី។

មូលហេតុក្នុងករណីអគ្គិសភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយសមត្ថកិច្ចបានចេញ រថយន្តពន្លត់អគ្គីភ័យសរុប ៥គ្រឿង ប្រើប្រាស់ទឹកសរុប ៥ឡាន
+ស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន
+ កំពង់ផែស្វ័យ ចំនួន១គ្រឿង ប្រើប្រាស់ទឹក១ ឡាន
+កងរាជអាវុធហត្ថខេត្តចំនួន២ គ្រឿង ប្រើប្រាស់ទឹក ២ ឡាន
ករណីនេះមិនបណ្តាលអោយមានអ្នករងរបួសនោះទេ៕

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ