សមត្ថកិច្ចបង្ក្រាបករណីលួច ប្រើកាំបិតភ្ជង់ប្លន់និងចាប់ ជំរិត រវាងជនជាតិចិន និងជនជាតិចិនដូចគ្នា នៅធនាគារABA

សង្គមថ្ងៃអាទិត្យ ទី23 ខែសីហា ឆ្នាំ2020 ម៉ោង 9:03 នាទី ព្រឹក

 

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ប្រើកាំបិតភ្ជង់ប្លន់និងចាប់ ជំរិត រវាងជនជាតិចិន និងជនជាតិចិន ។ របាយការណ៏បញ្ជាក់ថា នៅថ្ងៃទី២២.០៨.២០២០ វេលាម៉ោង១៧:៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន៣នាក់ កំពុងធ្វើសកម្មភាពប្រើកាំបិតភ្ជង់ប្លន់ជនជាតិចិនម្នាក់ ភេទប្រុស ។ ពេលនោះកម្លាំងជំនាញដែលកំពុងជិះល្បាតនៅចំណុចនោះស្រាប់ ក៍បានចុះប្រតិបត្តិការរំដោះបានជនរងគ្រោះ រីឯជនសង្ស័យពេលឃើញកម្លាំងសមត្ថកិច្ច បាននាំគ្នារត់គេចខ្លួនអស់ ។ បន្ទាប់មកកម្លាំងជំនាញបាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល ដើម្បីដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួនជនសង្ស័យ ។ រហូតដល់វេលាម៉ោង១៩:០០នាទី ថ្ងៃដដែល ទើបកម្លាំងជំនាញស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៍បានសហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេស ចុះប្រតិបត្តការ ចាប់ឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ នៅមុខកាស៊ីណូប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ ២នាក់បន្ថែមទៀត ដែលកំពុងលាក់ ខ្លួននៅក្នុងកាស៊ីណូប៉ាវជីន ។
*-ជនរងគ្រោះឈ្មោះ HE JIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសាងសង់ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
*-ជនសង្ស័យទាំង៣នាក់៖
១-ឈ្មោះ NANG LIFU ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារ ផ្នែកគិតលុយ ស្នាក់នៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ CHENG LIANG PING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងបាយ ស្នាក់នៅ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ZHENG XIAN JIN ភេទប្រុស អាយុ ៣៨ឆ្នាំ ជន ជាតិចិន មុខរបរបុគ្គលិកផ្សារទំនើប ស្នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ ។
+វត្ថុតាងចាប់យកបាន៖
-កូនកាំបិតស្នៀត២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស) និងទូរស័ព្ទដៃ៤គ្រឿង។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូន ទៅសាលាដំបូងខេត្ត ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ