កាន់តែក្តៅហើយ លោកឧកញ៉ា ឡាញ់ ភារ៉ា អះអាងថា នឹងចាត់វិធានការផ្លូវច្បាប់ចំពោះជនណាមួលបង្កាច់បង្ខូចឈ្មោះលោក មិនអធ្យាស្រ័យទៀតនោះទេ

សង្គមថ្ងៃពុធ ទី19 ខែសីហា ឆ្នាំ2020 ម៉ោង 4:28 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ លោក បាន សីយុទ្ធជាមេធាវីតំណាងឱ្យអ្នកឧកញ៉ា ឡាញ់ ភារ៉ា ច្រាលចោល កាចោទប្រកាន់ របស់លោក ជំទាវ យស សុគន្ឋារី ថាបានរំលោភយកដីវាជាការមិនពិត ជារឿងប្រឌិតមួល បង្កាច់ព្រោះ បង្គោលរបងនោះបោះនៅលើដីលលោកឧកញ៉ា ឡាញ់ ភារ៉ា ដែលបានបែងចែកជាមួយលោក ខូវ ឃាងតែប៉ុណ្ណោះ។

ក្នុងនាមជាមេធាវីតំណាងឲ្យ អ្នក ឧកញ៉ា ឡាញ់ ភារ៉ា សូមបញ្ជាក់ថា អ្នកឧកញ៉ា ជាកម្មសិទ្ធិករស្របច្បាប់នៅលើដីនេះ និងមានឯកសារគ្រប់គ្រាន់បញ្ជាក់អំពីលទ្ធកម្ម កម្មសិទ្ធិ និងពេញលេញតាមផ្លូវច្បាប់រួចរាល់អស់ហើយដែរ។យោងតាម កិច្ចព្រមព្រៀងបែកចែកចំណែកដីកិច្ចព្រមព្រៀងនេះធ្វើឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥ រវាងភាគី(ក) អ្នកឧកញ៉ា ឡាញ់ ភារ៉ា និងភាគី(ខ) ឈ្មោះ ខូវ ឃាង (ជាភាគី ម្ចាស់ដីជាន់គ្នា)។ ដោយហេតុថា៖ ភាគី(ក) និង ភាគី(ខ) ជាកម្មសិទ្ធិករលើទីតាំងដីជាន់គ្នាក្នុងផ្ទៃដីទំហំ ៥១ ៥៤០ (ប្រាំម៉ឺនមួយពាន់ប្រាំរយសែសិប) ម៉ែត្រការ៉េ ដែលស្ថិតនៅភូមិពូធឿង ឃុំបិត តាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ដោយហេតុថា៖ ក្រោយពីបានជួបពិភាក្សា សម្របសម្រួលគ្នាអំពីទីតាំងដីដែលបានជាន់លើគ្នា រវាង ភាគី(ក)និង ភាគី(ខ) រួចមក គឺ ភាគីទាំងពីរទទួលបានលទ្ធផលស្រុះស្រួលជាមួយគ្នា ហើយក៏បានព្រមព្រៀងធ្វើការបែងចែក នូវចំណែកដីដែលមានទំហំ និងទីតាំងខាងលើ ដោយ៖ភាគី (ក) យល់ព្រមទទួលយកនូវចំណែកដីតាមការព្រមព្រៀងគ្នាទំហំ ២១ ២០០ (ពីរម៉ឺនមួយពាន់ពីររយ) ម៉ែត្រការ៉េ។ភាគី(ខ) យល់ព្រមទទួលយកនូវចំណែកដីតាមការព្រមព្រៀងគ្នាទំហំ៣០ ៣៤០ (បីម៉ឺនបីរយសែសិប) ម៉ែត្រការ៉េ។ចំពោះបញ្ហាទំនាស់ បងប្អូនប្រជាពលរដ្ឋបានដោះស្រាយចប់សព្វគ្រប់អស់ហើយព្រោះពលរដ្ឋមួយចំនួនមានលិខិតទិញលក់ និងយកមកធ្វើការអះអាងនោះ គឺសុទ្ធតែនៅលើផ្ទៃដីដែលជាកម្មស៍ទ្ធិស្របច្បាប់របស់ អ្នក ឧកញ៉ា ទាំងអស់។បញ្ហានេះដែរ ក៏មានប្រជាពលរដ្ឋពាក់ព័ន្ធមួយចំនួនធំ ក្រោយពីបានពិនិត្យឯកសារប្លង់កម្មសិទ្ធរបស់អ្នក ឧកញ៉ា រួចមក ពួកគាត់(ប្រជាពលរដ្ឋ) ក៏បានសុំដកខ្លួនវិញខ្លះហើយដែរ និងមិនធ្វើការតវ៉ាទៀតទេ។ សំរាប់ទឹកចិត្តអ្នកឧកញ៉ា ឡាញ់ ភារ៉ា ចំពោះប្រជាពលរដ្ឋដែលបានដឹងកំហុសនោះ អ្នកឧកញ៉ា ក៏បាន និងកំពុងធ្វើការដោះស្រាយគោលនយោបាយមួយចំនួនផងដែរក្រៅ(ប្រពន្ធ័តុលាការ)។ដោយឡែក ចំពោះដីរបស់ ឈ្មោះ យស សុគន្ឋាធារីនេះ ពុំមានការពាក់ព័ន្ឋជាមួយដីអ្នក ឧកញ្ញ៉ានោះទេ ដោយដីលោកជំទាវនៅម្ខាង ឯ ដីលោក ឧកញ្ញ៉ានៅម្ខាង ប៉ុន្តែដើម្បីបង្ហាញអំពីភាពស្អាតស្អំ លោក ឧកញ្ញ៉ា កន្លងមកក៏បានស្នើទៅភាគីលោក ជំទាវ យស សុន្ឋារី អោយយកប័ណ្ណកម្មសិទ្ឋ មកដាក់លើតុ ហើយបង្កើតគណះកម្មាធីការមួយស្វែងរកចំនុចត្រួតស៊ីគ្នា ដូចលោក ឧកញ្ញ៉ា ខូវ ឃាង ដើម្បីស្វែងរកដំណោះស្រាយ ផ្ទុយទៅវិញ ភាគី ជំទាវមិនបានប្រឈមមុខទៅនឹងការពិតនោះទេ បែជាទៅប្តឹងនិងធ្វើការផ្សព្វផ្សាយថាលោកឧកញ្ញ៉ា ឡាញ់ ភារ៉ាថា ជាអ្នករំលោកភដីទៅវិញ។សរុបសេចក្តីមក រាល់ការប្តឹងនិងការផ្សព្វផ្សាយតាមបណ្តាញសារព័ត៏មានចោទលោកឧកញ្ញ៉ា ឡាញ់ ភារ៉ា ជាអ្នករំលោភយកដីពួកគាត់នោះ គឺជាការមិនពិត ហើយលោកនឹងកំពុងកសាងនិតិវិធីទៅតាមផ្លូវច្បាប់ ចំពោះជនណាមួយដែលបានបកស្រាយខុសអំពីការពិត ដោយទុកអោយប្រព័ន្ឋច្បាប់ជាអ្នកសម្រេច។

លោក មាច ចាន់ មេឃុំ បិតទ្រាំង នៅព្រឹកថ្ងៃទី១៨សីហាឆ្នាំ២០២០បានបញ្ជាក់ថា ចំពោះរឿងវិវាទដីធ្លីរវាងអ្នកឧកញ្ញ៉ា ឡាញ់ ភារ៉ា និង លោក ជំទាវនេះពុំអាចនិយាយថា ភាគីណាខុស ភាគីណាត្រូវនៅឡើយទេ ព្រោះលោក មិនមែនជាមន្ត្រីជំនាញ ចំពោះលោក គ្រាន់តែដឹងថា ភាគីទាំងពីរសុទ្ឋតែមានប័ណ្ណកម្មសិទ្ឋរៀងៗខ្លួននៅលើទីតាំងដីតែមួយ ដូចនេះមានមន្ត្រីជំនាញទេ ទើបកំណត់ថា ប័ណ្ណណាត្រឹមត្រូវ ឬ ត្រួតស៊ីគ្នា ឬខុសទីតាំង។

ចំពោះបញ្ហាវិវាទនេះផងដែរ ភាគី លោក ជំទាវ យស សុគន្ឋារី ដែលបច្ចុប្បន្ន កំពុងរស់នៅសហរដ្ឋអាមេរិច បណ្តាញសារព័ត៏មានយើងពុំទាន់អាចស្វែងរកអ្នកតំណាងនៅប្រទេសកម្ពុជា បកស្រាយបំភ្លឺតបនៅឡើយទេ ។ បណ្តាញសារព័ត៍មានយើងរងចាំជានិច្ចនូវការបកស្រាយណាមួយជុំវិញសំណុំរឿងមួយនេះ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ