ថ្ងែ​ទី២​ ភ្ញៀវទេសចរជាតិដែលបានមកលំហែនៅខេត្តព្រះសីហនុ ក្នុងឱកាសថ្ងៃឈប់សំរាកសងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានការកើនឡើងជាបន្តបន្ទាប់

សង្គមថ្ងៃពុធ ទី19 ខែសីហា ឆ្នាំ2020 ម៉ោង 4:02 នាទី ល្ងាច

 

ក្រុងព្រះសីហនុ៖ វិស័យទេសចរណ៍ត្រូវបានចាត់ទុកថាជាវិស័យអាទិភាពជាងគេនៅខេត្តព្រះសីហនុ។ទន្ទឹមនេះតំបន់់ទេសចរណ៍ទាំងឡាយនៅក្នុងខេត្តព្រះសីហនុ ដូចជា ឆ្នេរសមុទ្រ កោះ រម្យណីដ្ឋានធម្មជាតិ ត្រូវបានយកចិត្តទុកដាក់កែលម្អអោយបានប្រសើរឡើងជាលំដាប់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកំសាន្ត។

ក្នុងឱកាសថ្ងៃឈប់សំរាកសងនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៧-១៨ សីហា ២០២០ ភ្ញៀវទេសចរជាតិដែលបានមកលំហែនៅខេត្តព្រះសីហនុ មានការកើនឡើងជាបន្តបន្ទាប់។

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ អោយដឹងថា៖នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ មានភ្ញៀវសរុប ១៨,៦០៤នាក់ ភ្ញៀវជាតិប្រមាណ ១៧,០៩១នាក់ ស្មើនឹង៩១,៨៦% ភ្ញៀវអន្តរជាតិប្រមាណនាក់ ១,៣៣០នាក់ ៧,១៤%។
១.ភ្ញៀវតាមបណ្តាឆ្នេរនានា មានចំនួន ១៤,៧៥០នាក់ ភ្ញៀវជាតិ ១៣,៩៥០នាក់និងភ្ញៀអន្តរជាតិ ៨០០នាក់
២.ភ្ញៀវទេសចរតាមបណ្តាកោះនានា មានចំនួន ១,២២២នាក់ ភ្ញៀវជាតិ ៨៦៨នាក់ ភ្ញៀវអន្តរជាតិ ៣៥៤នាក់
៣.ភ្ញៀវតាមរម្យណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមាន ២,៣៤១នាក់ ភ្ញៀវជាតិ ២,១៧៦នាក់ ភ្ញៀវអន្តរជាតិ ១៦៥នាក់។

នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ ធៀបនឹងថ្ងៃទី១៧ខែសីហាឆ្នាំ២០២០៖មានភ្ញៀវសរុប ២៣,១៤៩នាក់ កើនឡើង២៤,៤៣% ភ្ញៀវជាតិប្រមាណ ២២,៣៩៧នាក់ កើនឡើង៣១,០៤% ភ្ញៀវអន្តរជាតិប្រមាណ៧៥២នាក់ ថយចុះ៤៣,៤៥% និងពុំមានយន្តហោះតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុទេ។
១.ភ្ញៀវតាមបណ្តាឆ្នេរនានាចំនួន ១៧,៣៩០នាក់ កើនឡើង១៧,៨៩% ភ្ញៀវជាតិ ១៧,៧៣៥នាក់ កើនឡើង ២៧,១៣% ភ្ញៀវអន្តរជាតិ ៣៤៥នាក់ កើនឡើង៥៦,៨៧%។
២.ភ្ញៀវទេសចរតាមបណ្តាកោះនានា ចំនួន៨២០នាក់ ថយចុះ៣២,៨៩% ភ្ញៀវជាតិប្រមាណ ៦៤០នាក់ ថយចុះ៣៥,៦២%
ភ្ញៀវអន្តរជាតិប្រមាណ១៨២នាក់ ថយចុះ៩៤,៥០%។
៣.ភ្ញៀវទេសចរតាមរម្យណីយដ្ឋាននានាក្នុងខេត្ត មានចំនួន៤,៦៥៤នាក់ កើនឡើង៩៨,៨០% ភ្ញៀវជាតិ ៤,៤៣៧នាក់ កើនឡើង១០៣,៩០% ភ្ញៀវអន្តរជាតិ ២១៧នាក់ កើនឡើង៣១,៥១% ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ