ជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន ត្រូវសមត្ថកិច្ចក្របួចបាននៅបាត់ដំបង

សង្គមថ្ងៃសៅរ៍ ទី15 ខែសីហា ឆ្នាំ2020 ម៉ោង 6:32 នាទី ល្ងាច

 

បាត់ដំបងៈ លោកវរសេនីយ៍ទោ សុខ និមល,នាយការិយាល័យប្រឆាំងការជួញ
ដូរគ្រឿងញៀនខេត្តបានឲ្យដឹងថា កម្លាំងជំនាញបានសហការជា១សមត្ថកិច្ចមូលដ្ឋានបានចុះបង្រ្កាបការជួញដូរគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដឹកជញ្ជូន​ ឬជូញដូរនូវសាធាតុញៀន​ ក្នុងបទល្មើសជាក់ស្តែង។

លោកបន្តថា ជនសង្ស័យមានឈ្មោះ ឡេង ចិត្ត, អាយុ៣៦ឆ្នាំ​មានទីលំនៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ហេតុការណ៏ឃាត់ខ្លួននៅវេលាម៉ោង១៩ :១០នាទីថ្ងៃទី១៤សីហាឆ្នាំ២០២០
ត្រង់ចំណុចក្រុមទី១២ភូមិ អូរតាគាំ១សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ក្រោយការឃាត់ខ្លួនវត្ថុតាង​ ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន(ម៉ាទឹកកICE)
ពណ៌សថ្លាចំនួន០៣ថង់ទម្ងន់៦,៩១ក្រាម,ទូរស័ព្ទដៃ១រួមនិងថង់រំលែកថ្នាំលក់
១ចំនួននិងម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីចពាក់ស្លាកលេខបាត់ដំបង1P.0672។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀនពិតប្រាកដមែនដោយថ្នាំទាំងនេះខ្លួនបាបទិញពីជនមិនស្គាល់មុខមកលក់បន្ត ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ ដើម្បីចាត់ការតាមនីតិវិធី៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម