រថយន្តដឹកស្រាបៀរអង្គ មួយគ្រឿងក្រឡាប់ផ្ងារជើង តែសំណាងល្អមិនមានមនុស្សរងរបួស

សង្គមថ្ងៃព្រហស្បត្តិ៍ ទី06 ខែសីហា ឆ្នាំ2020 ម៉ោង 1:42 នាទី ល្ងាច

 

ក្រុងព្រះសីហនុ៖ រថយន្តដឹកស្រាបៀរមួយគ្រឿង ឡើងចំណោតមិនរួច ក៏រអិលថយក្រោយក្រឡាប់នៅតាមផ្លូវជិតរោងចក្រស្រាបៀរអង្គរ ឃ្លាំងលើក្នុងស្ថិតក្នុងក្រុម០៧ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោង១០:៣០នាទី ព្រឹកថ្ងៃ៦ ខែសីហា ឆ្នាំ២០២០។ យោងតាមប្រភពពីពលរដ្ឋអ្នកឃើញហេតុការបានអោយដឹងថា សំណាងណាស់ដែលមិនមានមនុស្សរងគ្រោះថ្នាក់ និងថាផ្លូវនេះចំណោតខ្លាំងត្រង់ចំណុចឡើងមករកផ្លូវជាតិលេខ៤ ដែលងាយបង្កគ្រោះថ្នាក់ ក្រៅពីពីខូចខាតរថយន្តក្នុងនោះស្រាបៀរជាច្រើនកេះ ក៏ត្រូវបានខូចខាត។

ក្រោយពេលកើតហេតុក៏មាន វត្តមានសមត្ថកិច្ចចុះមកអន្តរាគមន៍ ការពារទីតាំងកន្លែងកើតហេតុ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕​(សូមបើកបរដោយមានការប្រុងប្រយ័ត្ន)


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ