លោកលឹម ភត្រី សមាជិកក្រុមប្រឹក្សាក្រុងជំនួសមុខអោយលោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ បាននាំយកថវិការចំនួន២២៥ដុល្លារជូនប្រជាការពារ

សង្គមថ្ងៃពុធ ទី05 ខែសីហា ឆ្នាំ2020 ម៉ោង 4:15 នាទី ល្ងាច

 

ក្រុងព្រះសីហនុ៖ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ លោកលឹម ភត្រី បាននាំយកថវិការបស់លោកអភិបាលក្រុងព្រះសីហនុ និងសប្បុរសជននានា មកជូនប្រជាការពារក្រុង(A21) នៅកន្លែងស្នាក់នៅរបស់គាត់ ។ ដោយកាលពីម្សិលមិញគាត់ឈឺ(គ្រុនពោះវៀន មេរោគក្រពះ ខ្វះជាតិស្ករ)..។ ថ្ងៃនេះ បានប្រសើរហើយ ដោយគាត់មានជីវភាពក្រីក្រ ទើបសប្បុរសជននានាបានជួយឧបត្ថម្ភរួមមាន៖

1.លោក អុី សុខឡេង អភិបាលក្រុង ១០០$
2.លោក គង់ សោភា អភិបាលរងក្រុង ៥០$
3.លោក សេន រ៉ន ២០$
4.លោក គង់ សុផាន់ណ្ណៈ ៥មុឺនរៀល
5.សប្បុរសជនក្នុងក្រុមស្ម័គ្រចិត្តក្រុងព្រះសីហនុ ៥៥$
6.លោក លឹម ភត្រី អង្ករមួយបាវ
សរុប៖ អង្ករមួយបាវ ថវិកា ៥មុឺនរៀល និង២២៥$ ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ