សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប្រើកូនកាំបិតគំរាមបញ្ជាឱ្យបញ្ចូលប្រាក់តាមទូរស័ព្ទដៃ ចំនួន១០,០០០យ័ន

សង្គមថ្ងៃពុធ ទី05 ខែសីហា ឆ្នាំ2020 ម៉ោង 3:59 នាទី ល្ងាច

 

ក្រុងព្រះសីហនុ៖ មានករណីមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដោយបុរសជាជនជាតិចិនម្នាក់បានយកកូនកាំបិតគំរាមភ្ជង់ទៅលើស្ត្រីជនជាតិចិនម្នាក់ក្នុងគោលបំណងឱ្យជនរងគ្រោះបញ្ចូលប្រាក់តាមទូរស័ព្ទដៃរបស់ខ្លួនចំនួន១០,០០០យ័ន(មួយមុឺនយ័នលុយចិន)បន្ទាប់មកជនសង្ស័យក៏បានដកទូរស័ព្ទដៃជនរងគ្រោះយកហើយបានរត់គេចខ្លួនបាត់ទៅ ក្រោយមកជនសង្ស័យក៏បានបាញ់លុយចេញពីទូរសព្ទជនរងគ្រោះចូលទៅទូរសព្ទមិត្តភ១ក្កិរបស់ខ្លួនឈ្មោះយៀង ពីងភេទប្រុស ចំនួន១៨,០០០យ័នទៀត(លុយចិន) ក្រោយមកទៀតជនរងគ្រោះបានប្រឡុកលេខកូដបាញ់លុយលេងបានជនសង្ស័យក៏បានយកទូរស័ព្ទរបស់ជនរងគ្រោះបោះចោលក្នុងធុងសំរាមបាត់ទៅ នៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១២ និង 00 នាទីថ្ងៃត្រង់ នៅចំណុចក្នុងសណ្ឋាគារស៊ីទូហាយកាង បន្ទប់លេខ ៨២២៣ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះXIE MOHAI ភេទប្រុសអាយុ ៣៥ឆ្នាំ ជាជនជាតិចិនកាន់លិខិតឆ្លងដែនលេខ ED 8020402 មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

ហើយនៅព្រលប់ថ្ងៃទី៣ ខែសីហាឆ្នាំ២០២០ ស្ត្រីជាជនជាតិចិនដែលជាជនរងគ្រោះអាយុ៣០ ឆ្នាំមុខរបរអ្នកបម្រើសេវាម៉ាស្សា ស្នាក់នៅបន្ទប់ជួលសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ក៏បានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

លុះមកដល់វេលាម៉ោងជាង០៩យប់ថ្ងៃទី៣ ខែសីហាឆ្នាំ២០២០ ពេលជនសង្ស័យឈ្មោះXIE MOHAI កំពុងដេកនៅក្នុងផ្ទះសំណាក់យៀក ឡាយ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានបញ្ជូនខ្លួនយកទៅកាន់តុលាការខេត្តព្រះសីហនុហើយដើម្បីដោះស្រាយបន្តតាមនិតិវិធីច្បាប់៕ (ដោយ:សោម ភ័ក្រត្រា)


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ