Breaking News: អ្នកជំងឺចំនួន១៤នាក់(កុមារ៦នាក់ ) ដែលមកពីក្រុងកោះរ៉ុង ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ បានធូរស្បេីយខ្លះហើយ

សង្គមថ្ងៃអង្គារ៍ ទី28 ខែកក្កដា ឆ្នាំ2020 ម៉ោង 4:56 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារសារព័ត៌មានSNTV នៅព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២០នេះថា អ្នកជំងឺចំនួន១៤នាក់(កុមារ៦នាក់ ) ដែលមកពីក្រុង កោះរ៉ុង និងកំពង់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានធូរស្បេីយខ្លះហើយ ដោយបច្ចុប្បន្នបានយកកំហាករបស់អ្នកជំងឺទាំងអស់ទៅពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ នៅរាជធានាភ្នំពេញ ដេីម្បីតាមដានបន្ត។

លោកសេង ណុង ក៏បានផ្ញើសារនិងអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ត្រូវគេងក្នុងមុងអោយបានត្រឹមត្រូវ និងសម្អាតបរិស្ថានជុំវិញផ្ទះជាពិសេសប្រភពដក់ទឹក ដែលបង្កឱ្យមានកើតនូវសត្វមូស ព្រោះថាជំងឺនេះវាឆ្លងតាមរយៈសត្វមូសខាំ។

លោកបានបញ្ជាក់ថា សម្រាប់រោគសញ្ញានោះ គឺវាមានចេញនូវកន្ទួលក្រហមនៅតាមដេីមដៃ និងដេីមទ្រូងហេីយមានកម្ដៅពី៣៨-៣៩អង្សារឡើងទៅ បើបងប្អូនប្រជាពលរដ្ឋ ជួបរោគសញ្ញាបែបនេះ ត្រូវប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់៕ (ដោយ: សោម ភ័ក្រត្រា)


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ