អាសូរណាស់.! បុរសម្នាក់រអិលជើងបោកក្បាលនិងថ្ម លង់ទឹកស្លាប់ភ្លាមនៅរមណីយដ្ឋានក្បាលឆាយ

សង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែកក្កដា ឆ្នាំ2020 ម៉ោង 6:35 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) បុរសម្នាក់បានលង់ទឹកស្លាប់នៅទឹកធ្លាក់ក្បាលឆាយ នាល្ងាចថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២០ ពេលនាំក្រុមគ្រួសារទៅលេងទឹកធ្លាក់ក្បាលឆាយ។ បើតាមពលរដ្ឋនៅកន្លែងកើតហេតុថា បុរសរងគ្រោះដំបូងបានចុះទៅជួយកូនរបស់ខ្លួនដែលរកលង់ទឹក ចៃដន្យអាក្រក់ក៏ដួលបោកក្បាលខ្លួនឯងនឹងល្បាក់ថ្មធ្លាក់ទឹក លង់ស្លាប់តែម្តង ចំណែកកូនជនរងគ្រោះមិនមានគ្រោះថ្នាក់ទេ ។
សមត្ថកិច្ចប្រាប់ថា សពជនរងគ្រោះឈ្មោះ ឈួន ឈា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្បែររោងចក្រញ៉ូស៊ីន ក្រុម៦ ភូមិ១ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ ។ 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ