ពលរដ្ឋច្រើនគ្រួសារបានវិលត្រឡប់ក្រោយ បន្ទាប់ពីអាជ្ញាសាលាខេត្តព្រះសីហនុ ចុះអនុវត្តសាលដីការ នៅតំបន់ពយម៉ាចូវ

សង្គមថ្ងៃព្រហស្បត្តិ៍ ទី16 ខែកក្កដា ឆ្នាំ2020 ម៉ោង 12:04 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជិត ១០០នាក់ បានប្រមូលផ្ដុំ គ្នា និងលើក បណ្ដា រូបថត ស្ដេច តេជោ និង សម្ដេច គតិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ឈរ តម្រៀបជួរ គ្នា ពាក់ព័ន្ធនឹងអាជ្ញាសាលា បម្រុងចុះទៅអានអនុវត្តសាលដីកា រឿងដីធ្លី នៅ តំបន់គម្រប់ព្រៃឈើឆ្នាំ២០០២ នៅភូមិ គគីរ កាលពី វេលា ម៉ោង ៩:៣០នាទីព្រឹកថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០២០ ។ ទោះជា យ៉ាងណា ពលរដ្ឋ នៅចំណុចនោះបានលើកឡើងថា ពួកគាត់ បាន រស់នៅ ទីតាំងខាង លើ ដោយ អាស្រ័យ លើការ ដាំដុះ ក្នុង អំឡុង ឆ្នាំ ២០០៦-២០០៧។ ពួកគាត់ បាន សំណូមពរ ដល់ អាជ្ញាធរ ពិសេស តុលាការ ខេត្ត ព្រះសីហនុ ជួយ រកដំណោះស្រាយចំពោះពួកគាត់ផង។ ពលរដ្ឋ បញ្ជាក់ ថា នៅ កន្លែង ពលរដ្ឋ ប្រមូលផ្ដុំ គ្នា នេះផងដែរ មិន ឃើញ មាន វត្តមាន អាជ្ញាសាលា មកអានដីការសម្រេចនោះ ទេ ឃើញ តែ រថយន្ត ប៉ុន្មាន គ្រឿង មកដល់ ហើយ បត់ឡាន បកក្រោយ វិញ តែ ប៉ុណ្ណោះ ។

យោងតាម សេចក្ដី ជូន ដំណឹង របស់ សាលាដំបូងខេត្តព្រះសីហនុ លេខ ៧០៧៧ លជណ/២០ យើង អឹុម សុភ័ក្ត្រ អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ។ ជម្រាបមកកូនបំណុលនៃការអនុវត្តលើឈ្មោះ សេក សាវី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ០៧៧ ផ្លូវឯករាជ្យ ក្រុមទី១០ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានមេធាវីតំណាងដោយលោកស្រី សំ កែវ ពេជ្រសង្វារ័ត្ន ឲ្យបានជ្រាបថា៖ អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ នឹងចុះអនុវត្តដីកាសម្រេចលេខ ០២ ក្រ២ .ប /ដកស ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ របស់សាលា
ឧទ្ធរណ៍ ដែលមានខ្លឹមសារត្រង់ចំណុច១ ដូចខាងក្រោម៖ លើកចោលពាក្យបណ្តឹងជំទាស់ លេខ១ ០២ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ របស់កូនបំណុលនៃការអនុវត្ត របស់ឈ្មោះ សេក សារី ។ ការអនុវត្តនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បញ្ជាក់៖ គូភាគីត្រូវមកចូលរួមនីតិវិធីអនុវត្តដោយបង្ខំកុំបីខាន។

ជុំវិញនិង បញ្ហា នេះ ប្រជាពលរដ្ឋ ក្នុងខេត្ត ព្រះសីហនុ កំពុង រង់ចាំ មើល ពី និតិវិធី របស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃ គណអភិបាលខេត្តព្រះសីហនុ ជួយ ដោះស្រាយ រាល់ បញ្ហា ទំនាស់ ពិសេស ទំនាស់ ដីធ្លី ជាច្រើន ទីតាំង ក្នុងក្រុង-ស្រុក នៃខេត្តព្រះសីហនុ ដែល ភាគច្រើន ជាទំនាស់ រវាង អ្នកមាន អំណាច និង ប្រជាពលរដ្ឋ ។ សូម បញ្ជាក់ ថា ទីតាំងដី ដែលមានទំនាស់រហូត ដល់ដៃ តុលាការ ខេត្ត ព្រះសីហនុនេះគឺ ជាដី គម្របព្រៃឈើ ឆ្នាំ ២០០២ របស់រដ្ឋ ដែលត្រូវបាន លើកចោលពាក្យបណ្តឹងជំទាស់ជាច្រើនករណីរួចមកហើយផងដែរ៕ ដោយ: សោម ភ័ក្រត្រា

Caption

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ