បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយគ្រោះថ្នាក់ចរាចរណ៏ ក្រោយពីរថយន្ត មិនស្គាល់ម៉ាកបុកពេញទំហឹង.!

សង្គមថ្ងៃអង្គារ៍ ទី14 ខែកក្កដា ឆ្នាំ2020 ម៉ោង 8:55 នាទី ព្រឹក

 

ស្រុកព្រៃនប់៖ បុរសអ្នកថ្មើរជើងម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយគ្រោះថ្នាក់ចរាចរណ៏រថយន្ត(មិនទាន់ស្គាល់ភិនភាគ) បុកកាលពីម៉ោហជាង៩យប់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១០-២១១ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចខាងលើ បានបុកអ្នកថ្មើរជើងម្នាក់នោះ(ជនរងគ្រោះ) ឈ្មោះណាវ សុវណ្ណរិទ្ធ ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលជនរងគ្រោះដើរចុះពីលើចំណោតមកក្រោម មានទិសដៅស្របគ្នាបណ្តាលអោយរងបួសបាក់ជើងធ្ងន់ធ្ងរ ហើយបើតាមការបញ្ជាក់ពីក្រុមគ្រួសារថា ជនរងគ្រោះជាមនុស្សមានសតិមិនល្អ (ប្រសៃប្រាសាទ) ។

ក្រោយកើតហេតុជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនមិត្តភាពឃ្លាំងលើ ចំណែកភាគីខាងរថយន្តរត់គេចបាត់ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតាមស្រាវជ្រាវរករថយន្តបង្កផងដែរ ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ