ក្មេង ស្រី ពីរ នាក់ កំពុង អង្គុយ នៅ ក្រោម ផ្ទះ ត្រូវ រន្ទះបាញ់ ផ្ទាំង សូឡា បណ្តាល ឲ្យ ស្លាប់ ម្នាក់រង របួស ធ្ងន់ ម្នាក់

សង្គមថ្ងៃអាទិត្យ ទី12 ខែកក្កដា ឆ្នាំ2020 ម៉ោង 3:58 នាទី ល្ងាច

 

រតនគិរី ៖ មេឃ កំពុង ធ្លាក់ ភ្លៀង ខ្លាំង ស្រាប់តែ រន្ទះបាញ់ សូ ឡា បណ្តាល ឲ្យ ក្មេង ស្រី ម្នាក់ ស្លាប់ និង ម្នាក់ទៀត បាន រង របួស ធ្ងន់ធ្ងរ ។ ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៣ និង ១០ នាទី កាល ពី រសៀល ថ្ងៃ ទី ១០ ខែ កក្កដា ឆ្នាំ ២០២០ ត្រង់ ចំណុច ផ្ទះ ចម្ការ របស់ ឈ្មោះ ប៊ុន ហៀ ង ស្ថិតនៅ ក្នុង ភូមិ កំពង់ចាម ឃុំ ប៉ា កាឡា ន់ ស្រុក វើ ន សៃ ខេត្ត រតនគិរី ។
មន្ត្រី នគរបាល ស្រុក វើ ន សៃ បាន ឲ្យ ដឹង ថា ក្មេង ស្រី ទាំង ពីរ នាក់ ទី ១. ឈ្មោះ ហៀ ង ស្រី នាង អាយុ ១៤ ឆ្នាំ ជនជាតិ ឡាវ មាន ទីលំនៅ ភូមិ វើ ន សៃ ឃុំ វើន សៃ ស្រុក វើន សៃ ខេត្ត រតនគិរី ( ស្លាប់ ) ។ ទី ២. ឈ្មោះ ហៀវ សែន ឌី អាយុ ១០ ឆ្នាំ ជនជាតិ ឡាវ មាន ទីលំនៅ ភូមិ ប៉ា កាឡា ន់ ឃុំ ប៉ា កាឡា ន់ ស្រុក វើន សៃ ខេត្តរតនគិរី បាន រង របួស ធ្ងន់ ត្រូវ បាន សាច់ញាតិ ដឹក បញ្ជូន យក មក មន្ទីរ ពេទ្យ បង្អែក ខេត្ត ដើម្បី ព្យាបាល ។
មន្ត្រី នគរបាល បាន បន្ត ទៀត ថា មុន ពេល កើតហេតុ មេឃ កំពុង ធ្លាក់ ភ្លៀង យ៉ាង ខ្លាំង ស្រាប់តែ រន្ទះ បាន បាញ់ ផ្ទាំង សូឡា ស្រូប ត្រូវ ជនរងគ្រោះ កំពុងតែ អង្គុយ នៅ ក្រោម ផ្ទះ បណ្តាល ឲ្យ ស្លាប់ ម្នាក់ និង ម្នាក់ទៀត របួសធ្ងន់ ។ បច្ចុប្បន្ន សព ក្មេង ស្រី រងគ្រោះ ត្រូវ បាន សមត្ថកិច្ច ធ្វើ កំណត់ហេតុ ប្រគល់ ជូន ក្រុម គ្រួសារ ដើម្បី យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ