រថយន្តដឹកកម្មកររោងចក្រក្រឡាប់ផ្ងារជើងបណ្តាលអោយមានមនុស្ស៤នាក់រងរបួស

សង្គមថ្ងៃសៅរ៍ ទី11 ខែកក្កដា ឆ្នាំ2020 ម៉ោង 12:18 នាទី ល្ងាច

 

ស្រុកព្រៃនប់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយខ្លួនឯង ដោយរថយន្ត ម៉ាក់សុាំយុង ពណ័ ស ពាក់ផ្លាក់ លេខ២AQ ភ្នំពេញ ៤៧៨២ អ្នកបើកបរឈ្មោះ ង៉ែត ផល្លី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទី លំនៅ ភូមិអូរចំណា ឃុំអូឧកញ្ញាហេង ដឹក កម្មករ២២នាក់ស្រី១៩នាក់ មកដល់ចំនុចកើតហេតុខាងលើ រថយន្តជាន់ហ្រ្វាំងមិនសុី( ដាច់ហ្រ្វាំង ) នាក់បើកបរ បញ្ជាបត់ឆ្វេងដៃ បុកឃឿនចញ្ចើមផ្លូវ បណ្តាលអោយក្រឡាប់ រងរបួសមធ្យមចំនួន០៤នាក់ វេលាម៉ោង៧:១០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ មានគ្រោះ ថ្នាក់ចរាចរ មួយកើតឡើងបង្ករដោយខ្កួនឯង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្តះសីនុ ។


ជនរងគ្រោះទាំង៤នាក់រួមមាន៖
១.ឈ្មោះ ម៉ៅ សុីនួន ភេទស្រី អាយុ៣០ឆ្នាំ (មធ្យម)មានផ្ទៃពោះ. ទីលំនៅ ឃុំអណ្តូងថ្ម(រោងចក្រ ខោ ខូវប៊យ)
២.ឈ្មោះ ស្មាន យាយនាប់ភេទស្រី អាយុ២៨ឆ្នាំ ភូមិទួទទឹង (រោងកាបូប)ស្រាល
៣.ឈ្មោះ សំរិទ្ធ ដាលីន ភេទស្រីអាយុ២៩ឆ្នាំ ភូមិទួទទឹង(ស្រាល)
៤.ឈ្មោះ ស្មាស់ដា សុីយះភេទស្រី អាយុ៣០ឆ្នាំ ភូមិទួលទទឹង(កាបូប)ស្រាល។
បច្ចុប្បន្ន ក្រោយកើតហេតុជនរងគ្រោះខាងលើបានបញ្ជូន ទៅព្យាបាលនៅ ពេទ្យ បសស(មន្ទីសំរាកព្យាបាកកងកេង)នៅភូមិពូធឿង ខេត្តព្រះសីហនុ ៕ (ដោយ:សោម ភ័ក្រត្រា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ