ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុមានការព្រួយបារម្មណ៍ខ្លាំង ខណៈករណីហិង្សា ឆក់ប្លន់ ចាប់ជំរិតមនុស្ស ហាក់បីដូចជាមានសន្ទុះឡើងវិញ

សង្គមថ្ងៃសៅរ៍ ទី11 ខែកក្កដា ឆ្នាំ2020 ម៉ោង 11:41 នាទី ព្រឹក

 

(ក្រុងព្រះសីហនុ)៖ នៅពេលថ្មីៗនេះមានករណីហិង្សាមួយបានកើតឡើងបណ្ដាលឱ្យបុរស៣នាក់របួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពឈ្លោះប្រកែកគ្នានិងបានវ៉ៃតប់គ្នាជាមួយនឹងសន្តិសុខអាគារបុគ្គលិកស្នាក់នៅរបស់ក្រុមហ៊ុនកាសស៊ីណូខ្សាច់សរ ហើយគេសង្ស័យថាសន្តិសុខនោះមានកាំភ្លើងនិងបានយកមកគំរាមបាញ់ទៅលើប្រជាពលរដ្ឋក៏ដូចជាជនរងគ្រោះចំនួន៣ នាក់ខាងលើផងដែរ កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២០ នៅលើផ្លូវពូឡូវៃ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ ។

ចំពោះករណីខាងលើនេះយើង ពុំទាន់ទទួលបាន ព័ត៌មានបំភ្លឺច្បាស់លាស់ ពីជនរងគ្រោះនិងបុគ្គលិកសន្តិសុខកាស៊ីណូខាងលើនៅឡើុយទេ ថាតើដើមចងបណ្ដាលមកពីមូលហេតុអ្វីទើបបង្កឲ្យមានករណីហិង្សាបែបនេះកើតឡើង ហើយជនរងគ្រោះបានប្រាប់បណ្ដាញព័ត៌មានថា សន្តិសុខខាងលើនោះគឺមានអាវុធនៅក្នុងដៃហើយបានគំរាមបាញ់ទៅលើខ្លួន និងបង្កអោយមានការភ្ញាក់ផ្អើលនិងភ័យខ្លាចមកលើប្រជាពលរដ្ឋ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងអាវុធហត្ថខេត្តព្រះសីហនុក៏បានចុះអន្តរាគមន៍បង្រ្កាបភ្លាមៗ និងនាំខ្លួនជនរងគ្រោះចំនួន០៣នាក់ ជាជនជាតិខ្មែរ និងជនសង្ស័យ ដែលជាសន្តិសុខ ម្នាក់ទៀតជាជនជាតិខ្មែរ ដែលគេសង្ស័យថាមានប្រើប្រាស់នូវអាវុធខុសច្បាប់ រួមទាំងវត្ថុតាមមួយចំនួនទៀត យកមកសួរនាំ នៅការិយាល័យកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី។

បច្ចុប្បន្នគេសង្កេតឃើញថា នៅក្នុងក្រុងព្រះសីនុ ក៏ដូចជាខេត្តទេសចរណ៍មួយនេះ កំពុងតែមានភាពល្បីល្បាញនិងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាពិសេសអ្នកវិនិយោគិនចិន កំពុងតែសម្រុកមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ទន្ទឹមនឹងនេះយើង សង្កេតឃើញថា នៅចុងខែមិថុនា និងដើមខែកក្កដានេះ គេសង្កេតឃើញថាមានការកើតឡើងវិញ នៅករណីហិង្សាឆក់ប្លន់ចាប់ជំរិតបង្ខាំងមនុស្សទារប្រាក់ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរ ដូរប្រាក់ តាមផ្សារ មានការព្រួយបារម្ភណ៍យ៉ាងខ្លាំង ។ បើទោះជាយ៉ាងណាក៏ដោយយើងឃើញថា បច្ចុប្បន្ន សមត្ថកិច្ចជំនាញលោកកំពុងតែ មញាញឹកក្នុងការស្រាវជ្រាវ ទប់ស្កាត់ ជនណាដែលល្មើសនិងច្បាប់ ហើយកន្លងមកក៏បានង្ក្រាបករណីបទល្មើសផ្សេងជាច្រើនដែលកើតមានផងដែរ ៕ (ដោយ: សោម ភ័ក្រត្រា)


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ