អាវុធហត្ថ ខេត្តព្រះសីហនុ ចាប់ខ្លួន ជនសង្ស័យ ម្នាក់ ជា មុខសញ្ញា ចែកចាយ គ្រឿងញៀន

សង្គមថ្ងៃសុក្រ ទី10 ខែកក្កដា ឆ្នាំ2020 ម៉ោង 9:01 នាទី ព្រឹក


ក្រុងព្រះសីហនុ៖ ជនសង្ស័យ ម្នាក់ ដែល ជាប់ ពាក់ព័ន្ធ ករណី ប្រើប្រាស់ និង ចែកចាយ គ្រឿងញៀន ត្រូវ សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ ចាប់ ឃាត់ខ្លួន ជាមួយនឹង វត្ថុ តាង បទល្មើស ជាច្រើន មុខ ។

ក្នុង ប្រតិបត្តិការ ឆ្មក់ បង្ក្រាប ជន មុខសញ្ញា នេះ បាន ធ្វើ ឡើង នៅ ម៉ោង ១៧និង៤៥ ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅ ចំណុច ក្រុម ១២ ភូមិ ២ សង្កាត់ លេខ ២ ក្រុង / ខេត្ត ព្រះ សីហ នុ ។ សមត្ថកិច្ច បាន និយាយ ថា ជន ដែល ត្រូវ ចាប់ខ្លួន នេះ មានឈ្មោះ សុខ ម៉ូ ស ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ ។ បច្ចុប្បន្ន ស្នាក់ កន្លែងកើតហេតុ ។

ក្រោយ ចាប់ខ្លួន ក្រុម សមត្ថកិច្ច បាន ឆែកឆេរ និង ដកហូត វត្ថុតាង ល្មើសច្បាប់ រួមមាន ១/ ម្សៅ ស ថ្លា ចំនួន ១៦ កញ្ចប់ ទម្ងន់ ២,៨១ ក្រាម ២/ កញ្ឆា ក្រៀម ចំនួន ១ កញ្ចប់ ៣/ ខ្សៀ ជក់ ចំនួន ១( បំពង់ ឬ ស្សី ជក់ កញ្ឆា ) ៤/ ដប ជក់ ចំនួន ១ ៥/ ដែកកេះ ចំនួន ៣ ៦/ ជ្រុ ញ ហាន់ កញ្ឆា ១ នឹង ថង់ វិច ខ្ចប់ មួយចំនួន ។ បច្ចុប្បន្ន កម្លាំង ជំនាញ កំពុង បន្ត នីតិវិធី នៅ ទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ