ក្រុមអ្នកសារព័ត៌មាន១១អង្គភាពនៅខេត្តព្រះសីហនុទាមទារកយុត្តិធម៏ពីស្ថាប័នច្បាប់

សង្គមថ្ងៃច័ន្ទុ ទី06 ខែកក្កដា ឆ្នាំ2020 ម៉ោង 3:18 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ បន្ទាប់ពីមានការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមFacebook របស់ម្ចាស់Acoun Amchantha sihanoukville ដែលមានសំនេរវាយប្រហារក្រុមអ្នកកាសែតម៉ាស្រុកខ្មែរ ក្នុងចេតនាបរិហាកេរិ៍និងញុះញង់ អោយមានភ័ណ្ឌច្រឡំពីសំណាក់មហាជនទើបក្រុមអ្នកសារព័ត៏មានចំនួន១១អង្គភាពផ្សេងៗគ្នា បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង រហូតឈានដល់ដាក់បណ្តឹងនៅទីបញ្ជាការដ្ឋានកងរាជអាវុធកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
ជុំវិញទៅនឹងការដាក់ពាក្យបណ្តឹងនេះ ក្រុមអ្នកសារព័ត៌ទាំង១១អង្គភាព បានបង្ហាញទស្សនៈថាអ្វីដែលក្រុមលោក បានសម្រេចដាក់ពាក្យបណ្តឹងទៅលើម្ចាស់ Acoun Amchantha sihanoukville ដែលជាអតីតៈមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទើបចូលនិវត្តន៏នេះ គឺដើម្បីស្វែងរកនូវយុត្តិធម៏ និង ដើម្បីបង្ហាញអំពីភាពស្អាតស្អំរបស់ ក្រុមអ្នកសារព័ត៌មាន នៅទូទាំងប្រទេស បន្ទាប់ពីម្ចាស់ Acoun ខាងលើនេះ បានសរសេរ នៅលើគណនីយ៏ផ្ទាល់ ខ្លួន បំភ្លើស បំភ្លៃ បំប៉ោង បន្ថែមខ្លឹមសារព័ត៌មាន ដោយយករឿងបទល្មើសបុគ្គលម្នាក់ មកលាភពណ៏ដល់ក្រុមអ្នកសារព័ត៌មានម៉ាស្រុកខ្មែរ ក្នុងន័យ បរិហាកេរិ៍ និង ញុះញង់ ធ្វើអោយមានការភ័ណ្ឌច្រឡំនឹងមានការរើសអើងរវាងក្រុមអ្នកសារព័ត៌មាន នឹងមហាជន ជាពិសេសធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានដែលមានវិជ្ញាជីវៈ ជាច្រើនដែលកំពុងរួមចំណែក ស្តា និង អភិវឌ្ឍន៍សង្គមជាតិ។ ប្រភពដ៏ដែលបានបញ្ជាក់ទៀត ក្រុមអ្នកសារព័ត៌មានការសោកស្តាយយ៉ាងខ្លាំងចំពោះសំនេររបស់ម្ចាស់Acoun Amchantha sihanoukville(ហៅ ប៉ុង)ដែលមហាជនគ្រប់គ្នាស្គាល់យ៉ាងច្បាស់ជាបុគ្គលដែលមានចំណេះដឹងជ្រៅជ្រះអតីតមានឋានតរៈស័ក្តិវរៈសេនីយ៍ទោ ជាប្រធានការិយាល័យអប់រំផ្សព្វផ្សាយនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុទៀត ប៉ុន្តែបែជាយកចំណេះដឹងទាំងនេះ មកសរសេរបែបផ្ចាញ់ផ្ចាលអ្នកសារព័ត៌មាន រហូតដល់ហានលាភពណ៌ ញុះញង់ បំប៉ោងព័ត៌មាន បង្ករអោយមានភ័ណ្ឌច្រឡំពីសំណាក់មហាជន ជាងនេះទៀតកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះម្ចាស់Acoun ដ៏ដែលនេះបានបង្ហោះព័ត៌មានដោយចោទក្រុមសារព័ត៌មានថា បានប៉ុនប៉ងតាមសម្លាប់ទៅលើខ្លួនទាំងគ្មានភ័ស្តតាង គ្មានសាក្សី ដែលជាទង្វើគួរអោយស្អប់ខ្ពើមបំផុត ដូចនេះមានតែប្រព័ន្ឋច្បាប់ទេ ដែលអាចសម្រេចថាបុគ្គលណាល្អ បុគ្គលណាអាក្រក់ ហើយក្រុមរបស់លោកសង្ឃឹមថាច្បាប់នឹងស្វែករកយុត្តិធម៌ ភាពស្អាតស្អំរបស់អ្នកសារព័ត៌មានជាក់ជាពុំខាន។ រហូតមកដល់ព្រឹកថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2020 នេះ តំណាងដើមបណ្ដឹង ក្នុងសំណុំរឿងនេះបានចូលខ្លួនបំភ្លឺនៅតុលាការរួចហើយ ដោយឡែក លោក អំ ចន្ថា ជាម្ចាស់អាខោន Amchantha sihanoukville ពុំបានចូលខ្លួននៅឡើយទេ ដោយលោកក្រឡាបញ្ចី បានអោយដឹងថា លោក អំ ចន្ថាពុំចូលខ្លួនមកបំភ្លឺទេ ដោយលើកយកហេតុផលថា បណ្តឹងខុសឈ្មោះ៕

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ