អាសូរណាស់​បុរសម្នាក់មកលេងកំសាន្តខេត្តព្រះសីហនុ ជាអកុសលត្រូវរថយន្តជនជាតិចិនបុកពីក្រោយ បណ្តាលអោយស្លាប់ និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ស្រាល.!

សង្គមថ្ងៃអាទិត្យ ទី05 ខែកក្កដា ឆ្នាំ2020 ម៉ោង 12:27 នាទី ល្ងាច

 

(ក្រុងព្រះសីហនុ)៖ សោកនាដកម្មដ៏រន្ធត់មួយដោយមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយមនុស្សប្រុស ស្រី៤នាក់បានរងរបួសធ្ងន់និងស្រាល ដោយគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងរថយន្តនៅផ្លូវកំពុងស្ថាបនាថ្មីម្តុំខាងមុខសាខាពន្ធដារខេត្តវេលាម៉ោងជាង៧ព្រឹកថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២០នេះ។

ប្រភពពីកន្លែងកើតហេតុអោយដឹងដែរថា រថយន្តដែលជនរងគ្រោះជិះជារថយន្តដឹកអ្នកដំណើរទេសចរណ៍ជនជាតិខ្មែរមកលេងខេត្តព្រះសីហនុ កំពុងឈប់នៅចិញ្ចើមផ្លូវ ដើម្បីរៀបចំដាក់ឥវ៉ាន់ពីខាងក្រោយបម្រុងត្រឡប់ទៅវិញ ត្រូវបានរថយន្តមួយគ្រឿងទៀតបើកបរដោយជនជាតិចិន បើកលឿនជ្រុលទៅបុកពីក្រោយបណ្តាលអោយមនុស្សប្រុស៣នាក់ និងស្ត្រីម្នាក់ ដែលកំពុងរៀបចំឥវ៉ាន់ដាក់នៅក្រោយរថយន្តនោះរងរបួសខ្លះធ្ងន់ ខ្លះស្រាល ក្នុងនោះក៍មានបុរសអ្នកបើកបររថយន្តរងគ្រោះបានរងរបួសធ្ងន់ ក្រោយមកបានស្លាប់តាមផ្លូវខណៈពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ។

ក្រោយកើតហេតុនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនជាតិចិនជាអ្នកបើកបររថយន្តបង្កយកទៅដោះស្រាយបន្ត ចំណែកជនរងគ្រោះដែលរងរបួសក៍ត្រូវបានចាត់ចែងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕ ដោយ: សោម ភ័ក្រត្រា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ