លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នឹងពិនិត្យលើសំណើរបស់ពលរដ្ឋ តំបន់ក្បាលឆាយពាក់ព័ន្ធការស្នើរសុំដី

សង្គមថ្ងៃច័ន្ទុ ទី03 ខែកក្កដា ឆ្នាំ2017 ម៉ោង 12:48 នាទី ល្ងាច

ខេត្តព្រះសីហន៖លោក យន្ត មីន អភិបាល នែគណ៖អភិបាលខេត្តព្រះសីហនុ បាន មាន ប្រសាសន៏ បញ្ជាក់ថា៖ លោក នឹងពិនិត្យលើសំណើរបស់ពលរដ្ឋ តំបន់ក្បាល ឆាយពាក់ ព័ន្ធការស្នើរសុំ ដីសំរាប់ សាងសង់ផ្ទះសម្បែងរស់នៅហើយគ្រោងនឹង ចាត់ចែងជូនផងដែរ ប្រសិនប្រជាពលរដ្ឋទាំងនោះមានដីពិតប្រាកដតែមិនទាន់បានទទួលចំណែកមែននោះ។តែរដ្ឋបាលខេត្តនឹងធ្វើការពិនិត្យមើលជាក់ស្តែងផងដែរចំពោះអ្នកមកពីតំបន់ផ្សេងឬខេត្តផ្សេងដែលមកបន្លំដាក់ឈ្មោះសុំដីនេះរដ្ឋបាលខេត្តមិនអាចផ្តល់ជូនបានទេ។

លោក យន្ត មីន មានប្រសាសន៏បែបនេះខណៈពេល លោក បាន អញ្ជើញជាអធិ បតី ក្នុង ការប្រារព្ធវេទិការសាធារណៈមួយដើម្បីស្វែងយល់អំពីកង្វល់និងសំណួមពររបស់ ពលរដ្ឋ នៅសង្កាត់១ក្រុងព្រះសីហនុនារសៀលថ្ងៃទី១កក្កដា២០១៧កន្លងទៅថ្មីៗនេះ។ ជាមួយគ្នានេះ លោក យន្ត មីន ក៏បាន ធ្វើការសូមណូមពរផងដែរថា បើសិនជាបងប្អូនណា មាន បញ្ហរអ្វី សូម ឲ្យ និយាយឲ្យត្រង់ៗនៅចំពោះមុខលោក មក លោកនឹងធ្វើការដោះស្រាយជួន ឲ្យ តែ ពិនិត្យឃើញថា វាជារឿងត្រឹមត្រូវ ពិតប្រាកដ ហើយកុំខ្លាចនឹងនិយាយ ចំពោះជនណា បុគ្គល់ ណា ឬក្រុមកាងារ របស់រដ្ឋាលខេត្ត ដែលកំពុងធ្វើសកម្មភាពបែងចែកដីជួនប្រជាពលរដ្ឋ ដែល មាន ការ ពាក់ ព័ន្ធ ប្រព្រត្តិ មិនល្អលើជាមួយបងប្អូន ឬជំរិតទាផលប្រយោជន៏ ផ្សេងៗ ជាថ្នូរនឹងការបែងចែកដី ។

ប្រជាពលរដ្ឋដែលបានស្នើរសុំហើយមិនទាន់ទទួលបាន ចំណែក ដី គោលនយោ បាយ ពី អជ្ញាធរខេត្តបានសម្តែង នៅការគាំទ្រយ៉ាងខ្លាំងនូវអ្វីដែល លោក យន្ត មីន បានលើកឡើង ដោយ សង្ឃឹមថា ពួកគាត់នឹងទទូលបានចំណែកដីក្នុងពេលឆាប់ៗនេះ ដើម្បីសាងសង់ ផ្ទះ សម្បែងរស់នៅ វិញពីព្រោះ ផ្ទះសម្បែងឬដីមានដំណាំនៅតំបន់ក្បាល ឆាយរបស់ពូកគាត់ ដែលបានរុះរើតាម ការស្នើរ សុំរបស់ អាជ្ញាធរខេត្ត ក្នុងការដោះដូរមករស់នៅកន្លែងផ្សេងនោះ រហូតមកដល់ពេលនេះ នៅ មិន ទាន់ទទួលបានដីនៅឡើយ ទេខណៈដែលអ្នកដទៃមួយ ចំនួនធំគេបានដីស្ទើគ្រប់គ្នាអស់ទៅហើយ។

គួររំលិកផងដែរថា​ យោងតាមអនុក្រឹត្យលេខ ១៦៦បានកំណត់តំបន់ត្រូវការពារសំរាប់ ប្រភព ទឹកសាបក្បាលឆាយដោយសម្រេចកាត់ឆ្វៀលដីមួយចំនួន ចេញពីអនុក្រឹត្យលេខ៧៦ ដើម្បីផ្តល់ជូនរដ្ឋបាលខេត្តធ្វើការចាត់ចែងបែងចែកជូនប្រជាពលរដ្ឋដោយអនុលោមតាមគោលការណ៍ឯកភាពមួយច្បាស់លាស់។ជាគោលការណ៍ប្រជាពលរដ្ឋដែលតាំងលំនៅនៅក្នុងបន្ទាត់ព្រំនៃអនុក្រឹត្យលេខ១១៦(តំបន់ហាមឃាត់)ត្រូវប្តូរអោយមករស់នៅខាងក្រៅខ្សែបន្ទាត់វិញដោយរដ្ឋបាលខេត្តសម្រេចផ្តល់ជូនដីស្របច្បាប់ទំហំ៥ម៉គុណ២០ម៉ែត្រ មកដល់ពេលនេះ រដ្ឋបាលខេត្តបានផ្តល់ជូនចំនួនជាង៧០០គ្រួសារ ហើយ ដើម្បីសាងសង់ផ្ទះសម្បែងរស់ នៅស្របច្បាប់៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ