BREAKING NEWS មានករណីអគ្គីភ័យ មួយកើតឡើង ត្រង់ចំណុចហាងលក់កុំព្យូទ័រ របស់ជនជាតិចិនមួយកន្លែងយីហោ កំព្យូទ័រខឹហ្វា

សង្គមថ្ងៃពុធ ទី27 ខែឩសភា ឆ្នាំ2020 ម៉ោង 4:46 នាទី ល្ងាច

ខេត្តព្រះសីហនុ÷ វេលាម៉ោងប្រមាណ 3 និង 35 នាទីថ្ងៃទី 27 ខែឧសភាឆ្នាំ 2000 xx តាមបណ្ដោយផ្លូវ ឯករាជ្យស្ថិតក្នុងភូមិ 2 សង្កាត់លេខ 2 ក្រុងនិងខេត្តព្រះសីហនុ មានករណីអគ្គីភ័យ មួយកើតឡើង ត្រង់ចំណុចហាងលក់កុំព្យូទ័រ របស់ជនជាតិចិនមួយកន្លែងយីហោ កំព្យូទ័រខឹហ្វា ។
ជុំវិញករណីអគ្គីភ័យនេះផងដែរ សមត្ថកិច្ចនៅពុំទាន់ វាយតម្លៃនិងសន្និដ្ឋានថា អគ្គីភ័យនេះ ឆាបឆេះ បណ្ដាលមកពីអ្វីនោះទេ។ ក្នុងយុទ្ធនាការ ពន្លត់អគ្គីភ័យនេះផងដែរគេឃើញ មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួនពីរគ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន 1 គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន 1 គ្រឿង គិតមកដល់ម៉ោង 4:00 និង 10 នាទី ថ្ងៃទី 27 ខែឧសភាឆ្នាំ 2020 នេះសមត្ថកិច្ចកំពុងតែ មមាញឹកអន្តរាគមន៍ជួយពន្លត់ ការគ្រប់គ្រងស្ថានការណ៍ មិនទាន់បាន 100 ភាគរយនៅឡើយទេ​​​


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ