Update News: ប្រទះឃើញសពបុរសជនជាតិចិនម្នាក់អណ្តែតលើទឹកសមុទ្រ ផ្កាប់មុខស្លាប់យ៉ាងអណោចអធ័ម

សង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែឩសភា ឆ្នាំ2020 ម៉ោង 9:44 នាទី ព្រឹក

 

(ក្រុងព្រះសីហនុ)៖ ពលរដ្ឋប្រទះឃើញសពបុរសជនជាតិចិនម្នាក់នៅថ្ងៃទី20.05.2020 វេលាម៉ោង13:10នាទីថ្ងៃត្រង់ ដោយសពអណ្តែតទឹកសមុទ្រ ម្តុំពយតាម៉ូង ស្ថិតនៅក្រុមទី13 ភូមិ04 សង្កាត់លេខ04 ខេត្ត/ក្រុងព្រះសីហនុ ។

សាកសពឈ្មោះ TANG SHAOEN ភេទប្រុស ជនជាតិចិនកើតនៅថ្ងៃទី22.05.1979 កាន់លិខិតឆ្លងដែនលេខ EF3785524 មានសុពលភាពដល់ថ្ងៃទី 24.02.2029 ទិដ្ឋាការលេខ EI02110155មាន សុពលភាពដល់ថ្ងៃទី27.11.2019 មុខរបរកម្មករសំណង់ស្នាក់នៅម្តុំពយកាំពេញ(សង្កាត់លេខ03)។

តាមការបំភ្លឺពីមិត្តភក្តិរួមការងារបានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានចេញពីការដ្ឋាន3ថ្ងៃរួមទាំងថ្ងៃនេះហើយក៏ពុំដឹងថាគាត់ចេញទៅណាទេរហូតដល់ថ្ងៃនេះមានគេប្រាប់ខ្ញុំថាមានគេឃើញសាកសពបុរសម្នាក់អណ្តែតទឹកទើបខ្ញុំមកមើល ទើបដឹងថាសាកសពគឺជាមិត្តភក្តិរបស់គាត់ដែលចេញពីការដ្ឋានពិតមែន ។តាមការពិនិត្យកោសល្យវិច្ច័យរបស់នគរបាលបច្ចេកទេស វិទ្យាសាស្រ្តបានអោយដឹងថាសាកសពជនរងគ្រោះខាងលើបានស្លាប់ដោយសារលង់ទឹកសមុទ្យពិតប្រាកដមែន។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើបានប្រគល់ជូននាយកដ្ឋានពិនិត្យវិភាគកន្លែងកើតហេតុ ក្រសួងមហាផ្ទៃ រក្សាទុកដើម្បីបន្តនីតិវិធីជូនគ្រួសារនិងស្ថានទូតសាមុី ។(ដោយ: សោម ភ័ក្រត្រា)


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ