ទំនាស់ប្តីប្រពន្ឋ ព្រុំពេញ និង លោកស្រី ឈឹង ម៉ាឡា នៅពុំទាន់រកច្រកចេញសម្យស្របនៅឡើយ

សង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែឩសភា ឆ្នាំ2020 ម៉ោង 8:33 នាទី ព្រឹក


ខេត្តព្រះសីហនុៈលោក ព្រុំពេញជាភាគីប្តី ដែលត្រូវបានតុលាកាកំពូលចេញសាលដីកាបែងចែង ទ្រព្យសម្បត្តិជាមួយលោក ស្រី ឈឹង ម៉ាឡា ជាអតីតៈភរិយា បានបង្ហាញទស្សនៈថា ការចុះមកអនុវត្តន៏សាលដីការបស់សាលាអាជ្ញាព្រះសីហនុ ដឹកនាំដោយ លោក ឡា ប៉ុន ហ៊ួនកាលពីព្រឹកថ្ងៃទី១៩ឧសភាឆ្នាំ២០២០ ហាក់ធ្វើផ្ទុយសាលដីកាតុលាការកំពូល។


ថ្លែងបញ្ចាក់ប្រាប់បណ្តាញសារព័ត៏មាន ក្នុងឪកាសចុះសាលក្រមនាព្រឹកថ្ងៃទី១៩ឧសភាឆ្នាំ២០២០នេះ លោក ព្រុំ ពេញ ភាគីដើមចោទ(អតីតៈប្តី) បានអះអាងថា អ្វីដែលអាជ្ញាសាលាចុះមកអនុវត្តន៏សាលដីកានេះ ហាក់ពុំមានតម្លាភាពនោះទេ ព្រោះ យោងតាមលិខិតជូនដំណឹងរបស់សាលាតំបូងខេត្ត៣៤៣៤ លជណ/២០ និងសាលដីការលេខ ១៧០(គ)ចុះថ្ងៃទី២០មិថុនាឆ្នាំ២០១៩ ត្រង់ចំនុលេខ៣.២ បានបញ្ជាក់ថា ទ្រព្យសម្បិត្តដែលត្រូវប្រគល់អោយចុងចម្លើយឈ្មោះ ឈឹង ម៉ាឡា ត្រង់ចំនុច(ខ) គឺ ដី និងហាងឈ្មោះ Jasmine Caféរួមជាមួយតូបចំនួនបីជាប់គ្នា ដែលមានទីតាំងស្ថិតក្នុងតំបន់ពយតាមូងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មិនមែនមានន័យថា ប្រគល់ចំនួន០២ទៀតនៅខាងក្រោយតូបនោះទេ។ ចំពោះបញ្ហានេះ មេធាវីរបស់លោក តំណាងអាណត្តិដោយ លោក ពុទ ធាវី នឹងដាក់ពាក្យប្តឹងជំទាស់ទៅនឹងការសម្រេចនេះ។


ដោយឡែក លោក ឡា ប៊ុន ហ៊ួន អាជ្ញាសាលាអមសាលាតំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា អ្វីដែលលោក ចុះអនុវត្តន៏នេះ គឺអនុវត្តន៏ទៅតាមសាលដីការរបស់ តុលាការកំពូលពុំមានអ្វីប្រាស់ចាកខ្លឹមសាររបស់សាលដីកានោះទេ ព្រោះយោងតាម សាលដីការលេខ១៧០ (ខ) ចុះថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩ ត្រង់ចំនុច(៣.១)ពីចំនុច(ក .ដល់. ឃ) គ្មានចំនុចណាមួយដែលបានបញ្ជាក់ថា លោក បានអនុវត្តន៏ផ្ទុយពីខ្លឹមសាររបស់សាលដីការតុលាការកំពូលនោះទេ៕

 

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ