ការស្នើស៊ុំនាជិវិតចុងក្រោយរបស់របស់ក្រុមគ្រួសារចាស់ជរាដល់សាលាតំបូងខេត្តជួយពន្លឿនចាត់ការរឿងទំនាស់ដីថ្លី របស់គាត់និង លោកអៀង សុធារ៉ា

សង្គមថ្ងៃច័ន្ទុ ទី18 ខែឩសភា ឆ្នាំ2020 ម៉ោង 4:14 នាទី ល្ងាច


ខេត្តព្រះសីហនុ៖ រឿងរ៉ាវលោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀង គ្រុប រំលោភបំពានយកដីយាយតានៅតំបន់ ពយ យាយអ៊ី ក្នុងភូមិ កែវផុស ទំហំ ៥.២ហិកតាបាន ស្ថិតក្នុងដៃសាលាដំបូងខេត្តព្រះសីហនុរយៈពេលជាង ១០ ឆ្នាំមក ហើយហាក់មិន មានដំណោះស្រាយ អ្វីបន្តិចសោះ បើទោះជាបណ្តឹងលោក យាយ លោកតា មានឯក សារ ផ្លូវ ច្បាប់ស្តីពីសិទ្ធិ កាន់កាប់ ដីធ្លីគ្រប់គ្រាន់យ៉ាងណាក៏ដោយ។ទង្វើបែបនេះត្រូវបានលោក យាយ លោកតា គិតថា គឺជាភាពអយុត្តិ ធម៏បំផុត សំរាប់ពួកគាត់ ដែលជាមនុស្សចាស់ជរា ។


លោក តាឈ្មោះ នាង ឃិន អាយុ៨២ឆ្នាំនិងលោកយាយឈ្មោះ លាង យី អាយុ៧៨ ឆ្នាំចាស់ ជរារស់ នៅភូមិលេខ១ឃុំទំនប់រលកស្រុកស្ទឹហាវព្រះសីហនុនាព្រឹកថ្ងៃទី ១៧ ខែ ឧសភាឆ្នាំ ២០២០ បាននិយាយ រៀប រាប់ប្រាប់ ក្រុមអ្នកសាពត៏មាន កាសែត និងទូទស្សន៏ក្នុងស្រុកជាច្រើនថាតាំងពីឆ្នាំ ២០០៨ បើគិត មកដល់ ពេល នេះ រយៈពេលជាង១០ឆ្នាំ មកហើយ រឿង បណ្តឹងទំនាស់ដីធ្លី រវាងពួកគាត់ និង លោក អៀង សុធារ៉ា ប្រធានក្រុម ហ៊ុន អៀង គ្រុប ហាក់មិនត្រូវបាន សាលា ដំបូងខេត្តព្រះសីហនុលើកយកមកចាត់ការរកភាពយុត្តិធម៏ឲ្យពួកគាត់ សោះ មិនដឹងថា មន្រ្តីអនុវត្តន៏ច្បាប់ សាលាដំបូងខេត្តព្រះសីហនុមានគំនិត យ៉ាងណានោះទេ ។ លោក យាយ លោកតា បាន បន្តទៀត ថា បើពិនិត្យលើកិរិយាកាន់កាប់របស់ឈ្មោះ អៀង សុធារ៉ា ថាតើគាត់ទិញដីនោះ ពីអ្នក ណា មានលិខិតលក់ទិញដែរ ឬ អត់ ? ចំពោះប័ណ្ណសំគាល់កម្មសិទ្ធិចំនួន ១០ ប័ណ្ណ របស់ឈ្មោះ អៀង សុធារ៉ា ចេញដោយមន្ត្រីសុរិយោដីដែលធ្វើតាំងពីឆ្នាំ ១៩៩៥ ត្រឹមត្រូវតាមនីតិវិធីសុរិយោដីដែរ ឬ អត់ ? តើមន្ត្រីសុរិយាដី អាចចុះទៅវាស់វែងកើតទេ ? កំណត់ព្រំដីបានទេ ? អ្នកណាជាប់ព្រំអ្នកណា?បើសម័យនោះដីនៅចំណុចនោះគ្មាន មនុស្សទៅរស់នៅផងនោះ គឺមានតែកម្លាំងអតីតខ្មែរក្រហមដែលមិនទាន់ធ្វើសមហរណកម្ម និង កម្លាំងយោធា ស្រុកស្ទឹងហាវប៉ុណ្ណោះ ដែលឈរជើងប្រចាំការប្រឈមមុខដាក់គ្នាស្ទើររាល់ថ្ងៃ។


បញ្ហារនេះ លោក ស៊ិន សឿន អតីតៈមន្រ្តីភូមិបាលស្រុកស្ទឹងហាវក៏ធ្លាប់បានបញ្ជាក់ផងដែរថា រវាងដីលោក អៀង សុធារា នឹងដីលោក យាយ លោកតា បើតាមការពិនិត្យចុះវាស់វែងជាក់ស្តែង មិនមានការពាក់ពន្ធ័គ្នាទេ គឺដីលោក អៀងសុធារា នៅ ផ្នែកខាងលើ ជាប់ព្រំប្រទល់ដី លោកយាយ លោកតា ហើយដីលោក យាយ លោកតា នៅជាប់ នឹងឆ្នេរសមុទ្រ ។ .ជាមួយគ្នានេះ លោក តា លោក យាយ ក៏បាន ធ្វើសំណូមពរ ទៅសាលាដំបូងខេត្តព្រះសីហនុ មេត្តា លើកយក សំណុំរឿងទំនាស់ដីធ្លី របស់គាត់ ជាលោក អៀង សុធា រ៉ា មកចាត់ការតាមនិតីវិធីច្បាប់ ដើម្បីផ្តល់ ភាពយុត្តិ ធម៏ដល់ពួកគាត់ផង ពីព្រោះបច្ចុប្បន្ន លោក យាយ មានជំង្ងឺ ប្រចាំកាយ ដើរ មិនរូច ជិះតែនៅ លើរទះ រុញពោលគឺពួកគាត់ចង់ឃើញភាពយុត្តិពិតនៃការអនុវត្តន៏ច្បាប់របស់សាលាដំបូខេត្តព្រះសីហនុនាជីវិតចុងក្រោយ មុន ពេលពួកគាត់ស្លាប់។
តែទោះជាយ៉ាងណាក៏ដោយ កន្លង មក លោក អៀង សុធារ៉ា ក៏ធ្លាប់ ធ្វើការអះអាង ចំពោះ អ្នកសាពត៏មាន ដែរថា ដីរបស់ លោក មានបណ្ណ័កម្មសិទ្ធិស្របច្បាប់ ហើយចំពោះការគ្រប់គ្រងក៏លោក គ្រប់គ្រងតែនៅលើទីតាំង ដីដែលមានបណ្ណ័កម្មសិទ្ធិតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថាលោក តាឈ្មោះ នាង ឃិន និងលោកយាយឈ្មោះលាង ឃី សុទ្ធសឹងជាចាស់ ជរា ម្នាក់ៗមានអាយុជាង៨០ឆ្នាំទៅហើយនោះពូកគាត់បានមករស់នៅនិងកាន់កាប់ដីចំណុចទំនាស់ខាងលើនេះតាំងពីឆ្នាំ១៩៨៦ជំនាន់មានខ្មែរក្រហមមកម្លេះ ។ ដោយដីនេះជាដី លោកទឹមយុន.អតីតមេបញ្ជាការ យោធា ស្រុក ស្ទឹង ហាវជាអ្នកធ្វើការបែងចែកដីនេះឲ្យពូកគាត់ព្រមទាំងមានការទទួល ស្គាល់ពីសំណាក់ អាជ្ញាធរមួល ដ្ឋាន ត្រឹមត្រូវផងដែរ។​លុះក្រោយមកនៅក្នុងអំឡុងឆ្នាំ២០០៨ក៍ស្រាប់តែលិចមុខក្រុមហ៊ុនលោកអៀងសុធារាមកធ្វើការអះអាងថាពូកគាត់(យាយតា)រស់នៅលើដីរបស់ពូកគេវិញព្រមទាំងបានប្រើប្រាស់កលាំងទព័ចំនូនជាង១០នាក់ប្រដាប់ដោយអាវុធគ្រប់ដៃមកធ្វើការគំរាមកំហែងអាយុជីវិតនិងបណ្តេញពូកគាត់ឲ្យចាកចេញពីរទីនោះយ៉ាងអយុត្តិធម៏បំផុតព្រមទាំងបានធ្វើការរុះរើផ្ទះសម្បែងនិងឈុសឆាយបំផ្លាញផលដំណាំដាំដុះដូចជាដើមដូង.ដើមស្វាយ.ដើមខ្នុរ.ចេកនិងដំណាំងហូបផ្លែផ្សេងៗជាច្រើនទៀតចោលអស់គ្មានសល់រួចហើយប្រើប្រាស់កំលាំងទព័ដាក់ឈរជើងនៅលើទីតាំងដីនោះមិនឲ្យពួកគាត់(យាយតា)ចេញចូលតតាំងពីរពេលនោះរហូតមកដល់បច្ចុប្បន្ន៕​


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម