បញ្ជូនជនសង្ស័យប្រុស ស្រី ០៧នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សង្គមថ្ងៃសុក្រ ទី01 ខែឩសភា ឆ្នាំ2020 ម៉ោង 6:52 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៧នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

១/ ឈ្មោះ ឡាយ ពិសិដ្ឋ ហៅ កូកូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

២/ ឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ។

៣/ ឈ្មោះ ឆន សុខុម ហៅ ស្រីខួច ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

៤/ ឈ្មោះ ណុប សុមដា ហៅ ស្រីល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

៥/ ឈ្មោះ ងួន វីតា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

៦/ ឈ្មោះ មាស លីហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ។ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

៧/ ឈ្មោះ ថុង សំណាង ហៅ ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ។

+ វត្ថុតាងរួមមាន÷
- ម្សៅសថ្លា ចំនួន១៣កញ្ចប់
- ម្សៅពណ៌សប្រភេទខេ ចំនួន០៣កញ្ចប់
- ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន៩១គ្រាប់
- ដបជក់ ចំនួន០២
- ខ្សៀជក់ ចំនួន០៣
- ដែកកេះ ចំនួន០៣
- ទូរស័ព្ទដៃ ចំនួន១១គ្រឿង
- ម៉ូតូ ចំនួន០២គ្រឿង ។


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ