កកក្រើកក្រុងព្រះសីហនុលើកទី២ដោយជនជាតិចិន និងបានឃាត់ខ្លួនចំនួន៣៦នាក់ ក្នុងរូបភាពជាក់ស្តែងពាក់ព័ន្ធ បង្ករហិង្សាជាមួយជនជាតិខ្មែរ

សង្គមថ្ងៃសៅរ៍ ទី01 ខែកក្កដា ឆ្នាំ2017 ម៉ោង 4:03 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានផ្ទុះអាវុធមួយប្រាវ ជនជាតិចិន ចំនួន៣៦នាក់ ខ្លះជាបុគ្គលិក បំរើការងារក្នុង ការស៊ីណូ ត្រូវបានសត្ថកិច្ចប៉ូលិសនែស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ធ្វើ បង្ក្រាបនិង ចាប់ ខ្លូន បានជាបន្តបន្ទាប់ ក្នុងខណៈពេលពួកគេ បានព្រួតគ្នា ប្រើប្រាស់ដាវ សម៉ូរ៉ែ នឹង ដំបងដែក ដេញវាយ ជនរងគ្រោះ ជាជនជាតិខ្មែរ ចំនួនប្រមាណ៥នាក់ បណ្តាល ឲ្យរងរបួស ធ្ងន់ធរ កាលពីវេលាម៉ោង ប្រមាណ ០១នឹង៤៥នាទី យប់រំលងអាធ្រាត ឈានចូល ថ្ងៃទៅ០១ ខែ កក្កដាឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែររង្វង់មួលតោ ពី ស្ថិតក្នុង ភូមិលេខ ០៤ សង្កាត់ លេខ ០៤ ក្រុងព្រះសីហនុ ។

 ជុំវិញហេតុការនេះយោងតាមសាក្សី ជាអ្នករត់ម៉ូតូ (តុក តុក) នៅចំណុច កើត ហេតុ បាននិយាយប្រាប់ឲ្យដឹងថា នៅមុខពេលកើតហេតុ គេឃើញជនជាតិខ្មែរចំនួន៥ទៅ៦នាក់ មានការឈ្លោះប្រកែកគ្នាជា មួយជន ជាតិ ចិន ស្ទាវៗ ចំនួនប្រមាណ៣ទៅ៤ នាក់ បន្ទាប់ជនជាតិចិននោះបានវាយតប់លើស្រ្តីនៅចំនុចអាហារដ្ឋានរ៉ុកកីឆ្នេរអូឈើទាល ដោយសារខឹងស្ត្រីនោះមិនអង្គុយជាមួយ ក្រោយមក ក៏ស្រាប់ មានជនជាតិ ចិន ជាច្រើននាក់ ផ្សេងទៀត ដោយខ្លះមានកាន់ ដាវ សាម៉ូរ៉ែ ខ្លះកាន់ដំបងដែក បានមកដេញវាយជនជា តើខ្មែរទាំង នោះ ទាំង កំរោល តែម្តង បណ្តាលឲ្យជនជាតិខ្មែរ មួយចំនួន បានរងរបូសធ្ងន់ នឹងខ្លះរត់រូចខ្លូន ។ ក្រោយមក ជនជាតិ ទាំង នោះ ត្រូវបាន សមត្ថកិច្ច ប៉ូលិសស្នងការដ្ឋាននគបានខេត្ត ធ្វើការចាប់ខ្លូន បាន ជាបន្ត បន្ទាប់ នឹងមួយចំនួនទៀតបានរត់ចូលក្នុងកាស៊ីណូ របស់ក្រុមហ៊ុនចិននៅក្បែរនោះ គេចខ្លូនផងដែរ ។ជន ជាតិចិន ខាងលើ ក្រោយពេលចាប់ខ្លូនប៉ូលិសបានធ្វើការដកហូត បានវត្តុតាង បទល្មើស ដូចជាដាវ សាម៉ូរ៉ែ នឹងដំបងដេក មួយចំនួន ។

ភ្លាមៗនោះលោក ឧត្តមសេនីយ៍ ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តក៏បានចេញសេចក្តីប្រកាសថានេះជាលើកទី២ហើយក្នុងខេត្តខ្ញុំក្រុមក្បាលខូចវាចង់សាកល្បងកំលាំងនិងស្នងការថាយប់ថ្មើនេះមានកំលាំងទេកំតែកំលាំងស្នងការនិងកំលាំងមូលដ្ធានចេញទៅបង្រ្កាបទាន់ម្លេះអាចមានបញ្ហាធំដោយប្រជាពលរដ្ធយើងចោមរោមវាយ អាច វឹកវរ (ដោយមានការស្រែកលាបព័ណជាតិសាសន៍)ក្នុងនាមខ្ញុំស្នងការនគរបាលខេត្តព្រះសីហនុ សូម ជំរាបជូនដល់បងប្អូនប្រជាពលរដ្ធយើងក្នុងខេត្តព្រះសីហនុទាំងអស់កុំធ្វើអ្វីមួយឲលើសពី ប្រពៃណី សីលធម៏ និងច្បាប់ របស់ប្រទេសយើងឲសោះ អាជ្ញាធរ និងសមត្តកិច្ចអ្នកអនុវត្តច្បាប់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនហើយដោយអនុវត្តន៏ច្បាប់ដូចគ្នា ដូចក្នុងករណីនេះសមត្ថកិច្ចយើងខ្ញុំបន្តស្រាវជ្រាវទៀតទៅលើទំនាស់ខាងលើនេះតើផ្ដើមចេញពីហេតុការអ្វីខ្លះ បើមានការពាក់ព័ន្ទដល់កំរឹតណាយើងនិងចាត់ការបន្តទៀតមិនឲគេចខ្លួនបាននោះទេ។

លោកឧត្តមសេនីយ៍ កុល ផាលី ស្នងការរង នគបាលខេត្តព្រះសីហនុ បាន បញ្ជាក់ថា ជនជាតិចិនចំនួន៣៦នាក់ខាងលើដែលបានចាប់ខ្លូន ត្រូវបាន បញ្ជូនមកកាន់ ស្នងការដ្ឋាន ភ្លាមៗ បច្ចុប្បន្ន កំពុង ធ្វើការសាកសួរ ដើម្បី មានវិធានការ តាម និតីវិធីនែច្បាប់ ដោយចំពោះបទល្មើស ត្រូវដាក់បន្ទុកពូកគេយ៉ាងណានោះ នៅមិន ទាន់ដឹងពីមួល ហេតុ នៅឡើយទេ ។ពួកគេមានមុខរបរ  ជាបុគ្គលិក ការ ស៊ីណូ ។ដោយឡែក សំរាប់ជនជាតិខ្មែរ ដែលរងគ្រោះ កំពង់ធ្វើការ សាក់ផងដែរ។

សូមរំលឹកផងដែរថា កន្លងទៅថ្មីនេះ ជនជាតិចិនចំនួន១៣នាក់ ត្រូវបានចាប់ខ្លូន ខណៈពួក គេបានប្រើហិង្សា ទៅលើក្រុម ស្រីរកស៊ី មាស្សាជនជាតិវៀតណាម នៅតំបន់ភ្នំខៀវ ដោយកាលនោះ ព្រោះតែសកម្មភាព ជនជាតិខ្លាំងខ្លាំពេក ប៉ូលិសបានសម្រេចចិត្ត ប្រើប្រាស់បាញ់កាំភ្លើងជាច្រើនគ្រាប់មុខនឹងចូលធ្វើការចាប់ខ្លូន ។ហើយបច្ចុប្បន្ន ក្នុងចំណោម ជនជាតិទាំង១៣នោះ ចំនួន៨នាក់ ត្រូវបាន ដោះលែងឲ្យមានសេរីភាពវិញ ចំណែកចំនួន៨៥នាក់ ត្រូវបាននាំយកទៅឃុំខ្លូន ជាបណ្តោះអាសន្ន រងចាំការសម្រេចក្តី ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ