នគរបាលស្រុកព្រៃនប់ បំបែកបានសំណុំរឿងចោរកម្មមួយករណី ក្រោយចាប់ខ្លួនជនសង្ស័យម្នាក់

សង្គមថ្ងៃអង្គារ៍ ទី21 ខែមេសា ឆ្នាំ2020 ម៉ោង 12:53 នាទី ល្ងាច

ស្រុកព្រៃនប់-នគរបាលស្រុកព្រៃនប់ បំបែកបានសំណុំរឿងចោរកម្មមួយករណី ក្រោយចាប់ខ្លួនជនសង្សយ័ម្នាក់កាលពីព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ នៅកន្លែងដែលជនសង្សយ័រូបនេះលាក់ខ្លួនក្នុងព្រៃ។
ជនសង្ស័យឈ្មោះ សួន ឆវី ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពលួច ទ្រព្យសម្បត្តិ របស់ប្រជាពលក្នុងភូមិវាលមាស ឃុំ វាលរេញ ជាច្រើនលើក ។ អធិការនគរបាលស្រុកព្រៃនប់បញ្ជាក់ថា ជនសង្សយ័ម្នាក់នេះ ក្រោយពេលធ្វើសកម្មភាពរួចម្តងៗ បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃ ពេលប្រើប្រាស់ ឬចាយវាយ សម្ភារៈក៏ដូចជាទ្រព្យសម្បត្តិដែលលួចបានអស់ ជននេះក៏ចេញមកលួចជាថ្មីទៀត ហើយសម្ភារៈដែលជននេះបានលួចកន្លងមកមានដូចជា៖


*របស់របរប្រើប្រាស់ក្នុងផ្ទះ(ចានឆ្នាំង)
*ដែក ឬសម្ភារៈមួយចំនួន
*ទូរសព្ទ័
*លុយ
*ម៉ូទ័រកាត់ដែក
*ទេះអូស
*ថ្នាំលាបផ្ទះ ។ល។


រហូតមកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ ទើបនគរបាលស្រាវជ្រាវរកឃើញកន្លែងលាក់ខ្លួន និងបានឃាត់ចាប់យកទៅផ្តន្ទាទោស។
បើតាមលោកវរសេនីយ៍ទោហួ យ៉ៃ បញ្ជាក់បន្ថែមថា ជនសង្សយ័រូបនេះជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ។ បច្ចុប្បន្ន មុខសញ្ញា និងវត្ថុតាងនគរបាលកំពុងកសាងសុំណុំរឿងបញ្ជូនទៅចាត់ការបន្ត៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ