ការដ្ឋានសំណង់ដ៏ធំរបស់ក្រុមហ៊ុនចិនជម្រៅជាង១០ម៉ែត្របានច្រោះបានដី បង្ករភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅវិញ

សង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែមិថុនា ឆ្នាំ2017 ម៉ោង 7:11 នាទី ល្ងាច

ខេត្តព្រះសីហនុៈ ក្រុមប្រជាពលរដ្ឋនៅចំនុចពយកំពេញ​ស្ថិតក្នុងភូមិ០១សង្កាត់លេខ៣​ក្រុង​ព្រះសីហនុនាព្រឹកថ្ងៃទី២៧នេះបានសម្តែងការព្រួយបារម្មណ៏បន្ទាប់ពីទីតាំងការដ្ឋានសំណង់មួយដ៏ធំមួយរបស់ក្រុមហ៊ុន ស៊ីហួរដែល​នៅក្បែរផ្ទះសម្បែងរបស់ពួកគាត់ត្រូវបាន​ទឹក​ច្រោះ​បាក់​ដី រួមជាមួយដើមឈើ​អស់​ជាច្រើនដើម។

          ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារ ស៊ុំមិនបញ្ចេញឈ្មោះបាន​សម្តែងការព្រួយបារម្មណ៏យ៉ាងខ្លាំងនឹងបានបង្ហាញទស្សនៈថា បន្ទាប់ពីមានការចោះបាក់ដី រួមជាមួយដើមឈើ​អស់​ជាច្រើនដើម កាលពីវេលាម៉ោង០១រំលងអាធ្រាតឈានចូល​ថ្ងៃទី​២៧​មិថុនាឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារមានការព្រួយបារម្មណ៏និង គ្រោងដាក់ពាក្យ​បណ្តឹង​ទៅកាន់អាជ្ញាធរពាក់ព័ន្ឋ ជាពិសេសអាជ្ញាធរខេត្ត ប្រសិនបើខាងក្រុមហ៊ុនពុំមានវិធាន​ទប់ស្កាត់ ឬការពារតាមលក្ខណះបច្ចេកទេស ដើម្បីមិនអោយទឹកហូរ ច្រោះដីតទៅ​ទៀត​នោះ​ទេ។ ប្រភពដ៏ដែលបានបញ្ជាក់ទៀតថា ដោយសារតែលក្ខណះបច្ចេក​ ហាក់ពុំ​មាន​ភាព​ច្បាស់​លាស់ តាមលក្ខណះស្តង់ដាមួយ ទើបធ្វើអោយមានការបាក់ដីបែបនេះ ព្រោះតែ នៅខេត្តព្រះ​សី​ហនុមានភ្លៀងធ្លាក់ជាច្រើនមេហើយបានហូរចូលទៅក្នុងរន្តៅជម្រៅជា១០​ម៉ែត្រ ហើយ ត្រូវ​បានក្រុមហ៊ុនបូមចេញមកក្រៅ ទើបធ្វើអោយទឹកជ្រាបទៅក្នុង​ដីហើយហូ​ច្រោះ​មកវិញ ទើប​បណ្តាលអោយបាក់ដីតែម្តង។

          ជុំវិញបញ្ហាការច្រោះបាក់ដីនេះតំណាងក្រុមហ៊ុន ស៊ីហួរយើងពុំទាន់អាចទំនាក់​ទំនង​បាននោះទេតាមរយះលេខទូរស័ព្ទ០៧៦ … ​កន្ទុយ៦៦៦៦ឈ្មោះប៉ាវ ព្រោះទូរស័ព្ទពុំមានការ​ឆ្លើយតប។

          ដោយឡែក លោក ស្រ៊ុនស្រ៊ន់អភិបាលរងខេត្តទទួលបន្ទុកសំណង់បានគូសបញ្ជាក់ថា​ចំពោះការព្រួយបារម្មណ៏របស់របស់ប្រជាពលរដ្ឋ វាជារឿងត្រឹមត្រូវ ព្រោះជាធម្មត្តាទេនៅ​ពេល​​មាន​ញ្ហាបែបនេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីទទួលបានព័ត៏មាននេះ លោក នឹងអោយមន្ត្រីជំនាញក្រោមឪវាទចុះពិនិត្យជាបន្ទាន់ថាតើ នឹងរកវិធានការណ៏បែបណា ដើម្បីទប់ស្កាត់លើបញ្ហានេះ លោកនឹងព្យាយាមដោះស្រាយអោយបានឆាប់បំផុត​ដើម្បី​បញ្ជៀស​បញ្ហាជាយថាហេតុ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ