ខ្សែភាពយន្ត “ម្ចាស់របាំងមុខ” នេះត្រូវដាក់ចូលរួមអោយមានការបោះឆ្នោត តាមរយៈ Online ក្នុងកម្មវិធី មហោស្រពភាពយន្ត អន្តរជាតិកម្ពុជាលើកទី១០ នឹងអាចទទួលបាន​គ្រាំទ្រពីប្រជាជនរួមជាតិ…

សង្គមថ្ងៃអាទិត្យ ទី22 ខែមិីនា ឆ្នាំ2020 ម៉ោង 8:31 នាទី ព្រឹក


​ភ្នំពេញៈដោយមើលឃើញថា វិស័យសិល្បៈភាពយន្តមានភាពរីកចំរើនខ្លាំង ដូច្នេះហើយក្រុម​ហ៊ុនប្រព័ន្ធទូរស័ព្ទ Cellcard ជាអ្នកឧបត្ថមធំក្នុងកម្មវីធី មហោស្រពភាពយន្ត អន្តរជាតិកម្ពុជា​លើកទី១០ បានបង្កើតនូវកម្មវិធីប្រគួតភាពយន្ខខ្នាតខ្លី People’s choice award ក្នុងគោល​បំណងចូលរួមចំណែក លើកស្ទួយវិស័យសិល្បៈ និង លើកទឹកចិត្តដល់ផលិត​ករទាំង​អស់​ក្នុង​ស្រុក ដែលតែងតែប្រឹងប្រែងខ្លាំងក្នុងការចូលរួម បង្កើតនូវភាពយន្តខ្លីៗ សំរាប់វិស័យសិល្បៈ ដូចជាការផលិតភាពយន្តអប់រំផ្សេងៗ។



​          ក្នុងនោះដែរ លោក ឡុង ឡយ ជាផលិតករម្នាក់ហើយក៏ជាម្ចាស់ ខ្សែភាពយន្តខ្លី “រឿង ម្ចាស់របាំងមុខ” ជារឿងមួយដែលធ្លាប់ទទួលបាននូវពានរង្វាន់លេខ១ ក្នុងកម្មវីធី មហោស្រព​ជាតិភាពយន្តខ្នាតខ្លីឆ្នាំ2018 និង បានទទួលនូវពានរង្វាន់លេខ២ មហោស្រពភាពយន្តខ្នាតខ្លី ចិន-អាស៊ាន នៅឯសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្នខ្សែភាពយន្ត “ម្ចាស់របាំងមុខ” នេះត្រូវបានដាក់ចូលរួមអោយមានការបោះឆ្នោត តាមរយៈ Online ក្នុងកម្មវិធី មហោ​ស្រព​ភាពយន្ត អន្តរជាតិកម្ពុជាលើកទី១០ ដែលគិតត្រឹមពី ថ្ងៃទី១៣ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ក្នុងការកំណត់រយៈពេលនៃការបោះឆ្នោត ដែលមានភាពយន្តខ្នាតខ្លី ជាច្រើន​ចូលរួមផងដែរ ។

ជាចុងក្រោយ លោក ឡុង ឡយ ជាផលិតករម្នាក់ហើយក៏ជាម្ចាស់ ខ្សែភាពយន្តខ្លី “រឿង ម្ចាស់របាំងមុខ” សង្ឃឹមថាប្រជាជនរួមជាតិ ទាំងក្នុងស្រុក និងក្រៅស្រុក មេត្តាចូល​រួម​បោះឆ្នោត សំរាប់ភាពយន្តខ្នាតខ្លី “រឿង ម្ចាស់របាំងមុខ” របស់លោកអោយបានច្រើន ដើម្បីជា​ការលើកទឹកចិត្ត សំរាប់លោកផលិតនូវខ្សែភាពយន្តក្រោយៗ ហើយក៏ចូលរួមលើក​ស្ទួយ​វិស័យភាពយន្តខ្នាតខ្លី ដែលជាការផលិតរបស់កូនខ្មែរ។


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល