យុត្តិធម៌ពិតជាមាន ឯកឧត្តម គួចចំរើន ចេញសេចក្តីជូនដំណឹង ឲ្យលោកស្រីឡឹក លក្ខិណា និងលោកគិតប៊ុន រុះរើសំណង់ទាំងអស់ចេញ ពីលើដី បំរុងរបស់រដ្ឋ និងដី ដែលរដ្ឋចែកជូនប្រជាពលរដ្ឋ

សង្គមថ្ងៃអាទិត្យ ទី01 ខែមិីនា ឆ្នាំ2020 ម៉ោង 11:13 នាទី ព្រឹក

IMG-20200229-WA0036

ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានរឿងរ៉ាវដ៏ចម្រូងចម្រាស រវាងលោកស្រីឡឹក លក្ខិណា និង ប្រ ជាពលរដ្ឋ តំបន់អូរអារេវ ស្ថិតក្នុងភូមិ 2 សង្កាត់លេខ 1ក្រុងនិងខេត្តព្រះសីហនុ អស់​រយៈ​ពេល ជាងមួយឆ្នាំកន្លងទៅនេះ នៅព្រឹកថ្ងៃទី​ ២៩ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២០ នេះ​ លោក​ស្រី​ មុំ​ សុផន មេភូមិ​២ បាន​នាំ​កម្លាំង ប៉ូលិស​និង​​ប្រជាការពារ​ភូមិ​ ចុះ​បិទប្រកាស​នៃ​ការ​អនុវត្ត​លិខិត​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្តព្រះសីហនុ​ នៅ​លើ​ទីតាំង​ដីឃ្លាំង​ដែលលោក​ គិត​ ប៊ុន​ និងលោកស្រី​ ឡឹក​ លក្ខិណា​ បាន​សាងសង់​ឃ្លាំង​រំលោភ​លើដីប្រជាពលរដ្ឋស្ថិតនៅ​(អូរអារេវ)ភូមិ២​ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​-ខេត្តព្រះសីហនុ។

IMG-20200229-WA0037

យោងតាម​ខ្លឹមសារសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ​លេខ​ ០៤៤/២០ សជណ​ ចុះ​ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២០ ដែល​មាន​ខឹមសារ​ថា​៖ (ជម្រាបមក លោក គិត ប៊ុន និងលោក​ស្រី ឡឹក លក្ខិណា (ប្ដី/ប្រពន្ធ) មានអាសយដ្ឋាន ស្ថិតនៅក្រុមទី១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុង​ព្រះ​សីហនុ ខេត្តព្រះសីហនុ កម្មវត្ថុ ស្តីពី ការផ្អាកការសាងសង់ និងរុះរើសំណង់ ព្រម​ទាំង​បាន​សាងសង់ និង កំពុងសាងសង់ចេញពីទីតាំងដីបម្រុងរបស់រដ្ឋបាលខេត្ត និងដីដែលរដ្ឋ​បាល​​ខេត្ត​បានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សី​ហ​នុ ។ ដោយយោងៈ ពាក្យបណ្តឹងចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ របស់ឈ្មោះ គិត ប៊ុន និងនាង ឡឹក លក្ខិណា (ហៅ គឹម បូ) (ប្ដី/ប្រពន្ធ)។ -លិខិតលេខ៧៤៥/១៨សជណ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០​១​៨ របស់រដ្ឋបាលខេត្តព្រះសីហនុ។ -លិខិតលេខ ១៣២៥ត/១៩ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ។ – លិខិតលេខ ៦១ ត.រ /១៩ ចុះថ្ងៃទី១១ ខែ​មករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ។ តបតាមកម្មវត្ថុនិងយោងខាងលើ សូម លោក គិត ប៊ុន និងលោកស្រី ឡឹក លក្ខិណា (ប្ដី/ប្រពន្ធ) ជ្រាបថាៈ កន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងមកលោក និងលោកស្រី ម្តងរួចមកហើយតាមរយៈសេចក្តីជូនដំណឹងលេខ ៧៤៥/១៨ សជណ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដោយបញ្ជាក់ថាៈ ប័ណ្ណ​សំគាល់​សិទ្ធិ​ប្រើ​ប្រាស់ដីធ្លីលេខ A1-911 ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៣ ត្រូវបាននិរាករណ៍តាម លិខិតលេខ ១០៣៩ សជណ.កស ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដូច​នេះ​ប័ណ្ណខាងលើពុំមានតម្លៃគតិយុត្តសម្រាប់យកមកប្រើប្រាស់ស្នើសុំទាមទារ និងដោះ​ស្រាយអ្វី​បាន​ឡើយ ប៉ុន្តែរហូតមកដល់ពេលនេះ លោក និងលោកស្រី ពុំបានអនុវត្ត​តាម​ការណែ​នាំ​របស់រដ្ឋបាលខេត្តព្រះសីហនុនោះទេ ។ ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យ លោក និងលោកស្រី ត្រូវផ្អាកការសាងសង់ និងត្រូវរុះរើសំណង់ ព្រមទាំងការ្យទាំង​ឡាយ​ចេញ​ពីលើទីតាំងដីដូចបានបញ្ជាក់ក្នុងកម្មវត្ថុ ខាងលើក្នុងរយៈពេលមួយសប្តាហ៍​ចាប់ពីថ្ងៃ​ជូន​ដំណឹងនេះតទៅ។ ក្នុងករណីលោក និងលោកស្រីមិនអនុវត្តតាម រដ្ឋបាលខេត្តនឹងចាត់​វិធាន​ការតាមនីតិវិធីច្បាប់ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតអ្វីឡើយ។

ឆ្លើយតបទៅនឹង បញ្ហា​នេះ​​ ប្រជាពលរដ្ឋ​ បានសាទ​រចំពោះចំណាត់ការ​របស់​ ឯកឧត្តម​គួចចំរើន អភិបាល​ខេត្ត​ដែលបាន​ទប់ស្កាត់​ការ​ព្យាយាម​លើកយក​ប័ណ្ណ​លេខ​ A1-911 ដែល​ត្រូវ​រាជរដ្ឋាភិបាល​​និរាករណ៍​ហើយ​មក​ប្ដឹង​ទាមទារ ​និង ​រំលោភ​លើ​ដី​ដែល​រដ្ឋបាល​ខេត្ត​បានធ្វើ​ការ​​ចែកជូន​ដល់​ពលរដ្ឋ​ ១៨គ្រួសារ នៅលើ​ដីទំហំជា​ង​ 2 ហិកតារ។ ប្រភពដដែល​បាន​បញ្ជាក់​ទៀតថា អ្វីដែលពួកគាត់ អស់សង្ឃឹម អស់ជាច្រើនខែឆ្នាំមកហើយនោះ ទីបំផុត យុត្តិធម៌ បាន​ផ្ដល់ជូនពួកគាត់ហើយ បើទោះបីជាលោកស្រីលើកលក្ខិណានិងលោកគិតប៊ុន ខិតខំ រំលោភ​បំពាន ទាំងកំរោល មកលើពួកគាត់ដោយអំណាចទឹកប្រាក់ យ៉ាងណាក៏ដោយ ប៉ុន្តែនៅ​តែ​ចាញ់ ភាពយុត្តិធម៌ ដដែល។ ព្រះពិតជាមានភ្នែកមែន អ្នកណាសាងអ្វី នឹងទទួលបាល​ផល​នោះ ជាក់​ជា​ពុំខាន តួយ៉ាង លោកស្រីឡឹកលក្ខិណា និងលោកគិតប៊ុន ខិតខំ ព្យាយាម រំលោភ​យកដីរបស់រដ្ឋ ដោយបំពានយ៉ាងណាក៏ដោយ ទីបំផុត នៅតែអាចមានថ្ងៃនេះ។​ដូចនេះ​ពួក​គាត់​សង្ឃឹមថា ការចេញសេចក្តីជូនដំណឹងរបស់ឯកឧត្តម គួច ចំរើនលើកនេះ នឹងជម្រះភាព​សៅហ្មង របស់ពួកគាត់ នឹង សង្ឃឹមថា មិនដូចសេចក្តីជូនដំណឹងមុនៗនោះទេ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល