ដីទំនាស់ដ៏រាំរ៉ៃ រវាង លោក បាញ់ សៀមអាន និង លោក ស្រី យូចន្ថាតំណាងប្រជាពលរដ្ឋត្រូវបាន​សាលាដំបូង​ខេត្ត ចុះអនុវត្តន៏ដីការរក្សាការពារជាលើកទី០៣បន្ទាប់ពីអាក់ខានចំនួន០២លើករួចមក

សង្គមថ្ងៃសុក្រ ទី06 ខែធ្នូ ឆ្នាំ2019 ម៉ោង 2:37 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ លោក អ៊ឹម សុភ័ក្រ្ត ជា ប្រធាន អាជ្ញាសាលា នៃសាលាដំបូង​ខេត្ត​ព្រះសីហនុ នាព្រឹក ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩នេះ ជាអ្នក ទទូលខុសត្រូវ ដឹកនាំ ក្នុងការចុះអនុវត្តន៏​ដីកា​រក្សាការពារលេខ ៦៥៧ តរ/១៨ ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨ រវាង លោក បាញ់ សៀម​អាន ជាម្ចាស់ បំណុលនិង លោកស្រី យូចន្ថា ជាកូនបំណុលដែល ធ្លាប់ ចុះអនុវត្តន៏ពីរ រូចមក​ហើយប៉ុន្តែរ មិនទទូលបាន លទ្ធផលនោះទើបសាលាដំបូង ខេត្តព្រះសីហនុបាន​សម្រេច បង្កើត គណៈកម្មការចម្រុះ ចុះ​អនុវត្តន៏ជាលើកទី៣ ម្តង ទៀត។

យោយតាម ខ្លឹមសារ នៃ ដីការ រក្សាការពារ ខាងលើ បានបញ្ជាក់ថា ក្រៅពីរ ដាក់ការ ហាមឃាត់ មិនឲ្យ កូនបំណុល លក់ ឬដាក់បញ្ចាំ ក៏ដូចជា ធ្វើអំណោយ លើទីទំនាស់នោះ ក៏បាន ធ្វើការ បញ្ជាក់ផងដែរថា រាល់ សំណង់ទាំង ឡាយ ដែល មាននៅលើទីតាំង ដីទំនាស់​ត្រូវតែ ធ្វើការរុះរើ ចេញ វិញ ឲ្យអស់ ដោយគ្មានការតវ៉ា។ . ក្នុងពេលចុះអនុវត្តន៏ នាព្រឹក ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ ដំបូងឡើយ ក៏មាន ភាគីខាង លោក ស្រី យូចន្ថា រូមនិង ប្រជាពល​រដ្ឋ មួយចំនួន ផ្សេង ទៀត ដែល សុទ្ធសឹង លោកស្រី យូចន្ថា ពឹងពាក់ឲ្យមកជួយធ្វើការ តវ៉ា​នោះ មាន សភាពខ្លាំង គួរសមដែល ប៉ុន្តែរ មិនអាចទៅរូច។ជាលទ្ធផល លំនៅដ្ឋាន របស់ ប្រជាពលរដ្ឋដែលចាញ់បោកមេខ្សល់មកទិញដីលើដីទំនាស់និងបង្គោល របង ថ្មជាច្រើន​នៅ​លើ​ទីតាំងដីទំនាស់ ត្រូវបាន គណៈកម្មការចម្រុះ ធ្វើការរុះ រើអស់គ្មានសល់។ .

ជុះវិញការ អនុវត្តន៏ ដីការ រក្សាការពារ ខាងលើនេះ ក៏មាន ការិះគន់ ពីសំណាក់​មហា​ជន ជាច្រើន ផងដែរ ដោយ បានលើកឡើងថា ជាធម្មតា ដីការរក្សាការពារ គឺ មានអំណាច ត្រឹម តែធ្វើការ ហាមឃាត់ ទៅ លើកូនបំណុល មិនឲ្យ លក់ ឬបញ្ចាំ ក៏ជាការធ្វើអំណាយ ជា​ដើម ពោលគឺ រក្សា គ្រង់យ៉ាង អ្វីដែល នៅដីទំនាស់ ឲ្យស្ថិតក្នុងសភាពដើម ផ្ទុយទៅវិញដីការ រក្សាការពារនេះ បែរមានអំណាចអនុវត្តន៏ រុះរើ វាយកម្ទេច ផ្ទះសម្បែង របស់ កូនបំណុលអស់​គ្មាន​សល់ ចំណុច អាចនិយាយបានថាជាអំពើ អយុត្តិធម៏សំរាប់កូនបំណុល ពីព្រោះវាជា ដី​ការ​ក្សាការពារ មិនមែនជា សាក្រមស្ថាពរ ទេ។

ជាមួយនិង ការ លើកឡើងខាងលើ លោក អ៊ឹម សុភ័ក្រ្ត ជា ប្រធាន អាជ្ញាសាលា នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន អ្វីដែលតុលាការសម្រេចរុះរើសំណង់នៅលើដីទំនាស់នេះ ដោយតុលាការយល់ឃើញថា ទីតាំងដីទំនាស់នេះ ដើមឡើយ មុនពេលកើតមានប្តឹងផ្តល់ នៅ​លើដីទំនាស់ មិន​មាន​សំណង់អ្វីទាំងអស់ តែក្រោយមកស្រាប់តែ កើតមាន សំណង់ ជាហូរ ហែរ និងមាន ការ ពុះដីឡូត៏លក់ពីមួយទៅមួយ ពីសំណាក់ក្រុមក្ខពួក កូនបំណុល ជាហេតុ ធ្វើ​ឲ្យដំណើរការ និតីវិធីអនុវត្តន៏ ច្បាប់មានភាពស្មុកស្មាញ ទើបសាលាដំបូងសម្រេច ធ្វើការុះរើ នៅ​សំណង់​ទាំង​នោះ ចោល ដើម្បី រក្សា នៅ ស្ថាន ភាពទំតាំងដីទំនាស់​ស្ថិតនៅ​សភាព​ដើម​វិញ រងចាំ សវ​នា​​​បញ្ចប់ ឈានដល់ ចេញដីសាលក្រមស្ថានពរ តាមនិតីវិធី នៃច្បាប់រូចរាល់​ទើប​​ភាគី​ដែល ឈ្នះក្តី មានសិទ្ធិពេញលេញ នៅលើទីតាំងដីទំនាស់។ ប្រភពដ៏ដែលបាន​បន្ត​ថា ចំពោះសំ​ណុំ​រឿងនេះផងដែរ កូលអាចប្តឹងតវ៉ាទៅសាលាកំពូលបាន ហើយនៅទីបញ្ចប់​តុលា​ការកាត់ឬ​ក៏​សម្រេច​អោយភាគីកូនបំណុលជាអ្នកឈ្នះក្តីនោះ ម្ចាស់បំណុលដែលមាន​លោក បាញ់សៀម​អាន ត្រូវតែសងការរាល់ការខូចខាតនេះ ទៅតាមភាពជាក់ស្តែងនិង​កំណត់​ហេតុ​នៃការចុះ​រុះរើទៅអោយកូនបំណុលវិញ។

. បើតាម លោក បាញ់ សៀមអាន បាន អះអាងថា លោកជា ម្ចាស់ ដី ដែល មាន ទំនាស់ ជាមួយ ឈ្មោះ ទក ផាន ឈ្មោះ ច្រឹក យឺន ឈ្មោះ សួន រ៉ាម៉ូ និងឈ្មោះ ផាត់ ភិរម្យ បានបញ្ជាក់ថា ដីរបស់ លោក មាន ប័ណ្ណ សម្គាល់ សិទ្ធិ ចំនួន ៤ ប័ណ្ណ៖ ទី១ - លេខ ពន ០០៦១៧១ (A,0889) ទី២- លេខ ពន ០០៦១៧២ (A,0890)ទី៣- លេខ ពន ០០៥៣២៤ (A,0814)ទី៤- លេខ ពន ០០៥៩៨៥ (A,0866)ដីដែលមាន ទីតាំងស្ថិតនៅ មណ្ឌល ១ សង្កាត់លេខ១ ខណ្ឌ មិត្តភាព ក្រុងព្រះសីហនុ (បច្ចុប្បន្ន ភូមិ ៣ សង្កាត់លេខ១ ក្រុង​ព្រះ​សី​ហនុ ខេត្តព្រះសីហនុ )។ លោក បាញ់ សៀមអាន បន្ថែម ថា ចំពោះ ឈ្មោះ សួន រ៉ាម៉ូ ដែល​បាន ធ្វើការ រំលោភ ដី របស់ លោកនេះ គឺបាន អះអាង ថា មាន ដី ទំហំ ៨០០០ម៉ែត្រការ៉េ ប៉ុន្តែ មិនឃើញមាន ឯកសារ អ្វីមក បញ្ជាក់ នៅតុលាការ នោះឡើយ បែរជា កាត់ដី របស់ លោក ពុះជា ឡូតិ៍ តូចៗ លក់បន្ត ដោយ មានតែ កិច្ចសន្យា ការ ផ្ទេរសិទ្ធិ មួយ ច្បាប់ ប៉ុណ្ណោះ ។ លោក បញ្ជាក់ ថា ចំណែក ឯ លោកស្រី យូ ចន្ថា បានចូល មក បំពាន់ដី កម្មសិទ្ធិ របស់ខ្ញុំ បាទ ក៏មិនមាន ឯកសារ អ្វី ដាក់ជូន តុលាការ នៅឡើយ គឺ គ្រាន់តែ អះអាង ថា ខ្លួន បាន ទទួល ដីទំហំ កន្លះ ហិកតា ពីឈ្មោះ ទក ផាន និង ឈ្មោះ ច្រឹក យឺន នៅពេលដែល ខ្លួន ជួយ អន្តរាគមន៍ លើ អ្នក ទាំង២ នេះ ប្ដឹងផ្ដល់ ជាមួយ អ្នកផ្សេង ឈ្នះ ក្ដី តែប៉ុណ្ណោះ ។

ដោយឡែក សំរាប់ លោក ស្រី យូចន្ថា បានធ្វើការបញ្ជាក់ថា ដីដែល កំពង់មាន​ទំនាស់​នេះ ជាដីមាន កម្មសិទ្ធិស្រប ច្បាប់ និងមាន ព្រំប្រទល់ដល់អូរ និងមិនមាន អ្វីពាក់ព័ន្ធជាមួយ​ដីមាន បណ្ណ័កម្មសិទ្ធិរ របស់ លោក បាញ់ សៀម អានទេ ហើយ ដីការ រក្សាការពារ មកអនុវត្តន៏​វាយផ្ទះគាត់នាពេលនេះ វាជារឿងអយុត្តិធម៏ ខ្លាំង ណាស់។ ជាមួយគ្នានេះ សំរាប់ លោក ទកផាន ក៏ដូច លោក ច្រិក គឹម យឿន បានបញ្ជាក់ថា ពួកគាត់ ពិត ជាបាន កាត់ដី កន្លះហិកតា ទៅឲ្យ លោក ស្រី យូចន្ថា ពិតមែន គឺកាត់ចេញដីមាន បណ្ណ័កម្មសិទ្ធិស្រប់ច្បាប់ មិនមាន ពាក់ព័ន្ធជាមួយដីលោក បាញ់សៀមអានទេ ។

លោក ឈិត សុផាត ចៅសង្កាត់លេខ០១ បានបញ្ជាក់អះអាងថា ដីទំនាស់នេះ គឺជា​ដីរបស់លោក បាញ់សៀមអាន ពិតប្រាកដមែន.ហើយកាលនោះទីតាំងដីនោះពីមុនស្ថិត​នៅ​ភូមិ​​០១(ឬហៅថាមណ្ឌល់០១)ឯដីច្រឹក គឹម យឿន និងទកផាន ជាប់​ជា​មួយ​ដីលោបាញ់សៀម​អាន ដែលជាដីស្ថិតតំបន់អនុក្រិត្យ៧៦នៅឆ្នាំ១៩៩៩។ដោយ​ឡែកចំពោះកាសចុះសហត្ថ​លេ​ខា​លើកិច្ចសន្យារបស់ប្រជាពលរដ្ឋ គឺធ្វើឡើងតាមការព្រមព្រៀងរវាងភាគីទាំងសងខាង​ទេ​ខាងសាលាសង្កាត់ពុំបានអះអាងថាដីនោះជាដីកម្មសិទ្ឋពិតប្រាកដរបស់ភាគី សួនរ៉ាម៉ូ និង ផាត់​ភារម្យនោះដែរ។

ជុំវិញបញ្ហារទំនាស់ដីធ្លីខាងលើនេះ ប្រជាពលរដ្ឋ រស់តំបន់ (RCI)ដែល ដឹង រឿងពិត បាននិយាយប្រាប់ ឲ្យដឹង ដែរថាតាមពិត លោក ស្រី យូចន្ថា បើសិនជាគាត់ ធ្វើការគ្រប់​ដីទំ​ហ៊ំ​ត្រឹម កន្លះហិកតា ដែល លោក ច្រិក គឹម យឿន និង លោកទក ផាន កាត់ ឲ្យនោះ វាមិន​បញ្ហា​រទេ តែ លោក ស្រី យូចន្ថា មិនត្រឹម គ្រប់គ្រងដី របស់ ខ្លូននោះទេ បែរជាមាន គំនិត លោភ​លន់ វាតទី យកដីផ្នែក ខាងក្រោយ ដែលមិនជាដីរបស់ ខ្លូន ជិត ១ហិកតា រហូត ដល់អូរ ជា​ហេតុ បង្ករផលប៉ះពាល់ លើដីមាន កម្មសិទ្ធិ របស់ លោក បាញ់សៀម អាន ក៏កើត មានការ​ប្តឹង ផ្តល់ តែម្តងទៅ ហើយ មួលហេតុ ដែល លោក បាញ់សៀម អាន ប្តឹង លោក ច្រិក គឹម យឿន និង លោក ទក ផាន គឺដោយសារតែ លោកស្រី យូចន្ថា យកប្លង់កម្មសិទ្ធិ របស់ពួក​គាត់ធ្វើជាអំណាស់អំណាង ចំណុចនេះ វាជារឿង អយុត្តិធម៏ខ្លាំងណាស់ សំរាប់ លោក លោក ច្រិក គឹម យឿន និង លោក ទក ផាន៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល