រមណីយដ្ឋានថ្មីបែបព្រះពុទ្ឋសាសនាលើដែនដីតំបន់​អភិវឌ្ឍន៏បានចាប់បដិសន្ឋិហើយ

សង្គមថ្ងៃច័ន្ទុ ទី25 ខែវិច្ឆិការ ឆ្នាំ2019 ម៉ោង 10:59 នាទី ល្ងាច

ខេត្តព្រះសីហនុៈ គោលបំណងធំៗចំនួន០២ក្នុងការបង្កើតតំបន់ទេសចរណ៏​បែបព្រះពុទ្ឋ​សា​ស​នាត្រូវបានលោកថន វិរៈ អះអាងថាគឺជារួមចំណែកក្នុងការលើក​ស្ទួយលើ​វិស័យ​ព្រះ​ពុទ្ឋ​សា​ស​នាក៏ដូចជាទាក់ទាញនូវភ្ញៀវទេសចរណ៏ ជាតិ និងអន្តរជាតិអោយមក​កាន់ខេត្ត​ព្រះ​សី​ហនុ កាន់​​តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមយុទ្ឋសាស្ត្រចតុកោណរបស់​សម្តេចអគ្គ​មហា​សេនាសបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

          ថ្លែងក្នុងពិធីបើកសម្ភោធន៏ដាក់អោយតំណើរការទទួលភ្ញៀវជាផ្លូវការណ៏ កាលពីដើម​សប្តាហ៏កន្លងទៅនេះលោកថន វិរៈ ម្ចាស់រមណីយដ្ឋាន ព្រះពុទ្ឋសាសនារាម ដែលមានទី​តាំង​ស្ថិត​ក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ថា ក្រៅអំពីភារកិច្ច​ក្នុង​មុខ​ជំនួញរបស់លោក ក៏ដូចជាភារកិច្ចបំរើជាតិមាតុភូមិ  ជាពិសេសដោយលោក​ស្រលាញ់​នូវធម្មជាតិ និងចង់ទ្រទ្រង់ក្នុងវិស័យព្រះសាសនា លោក ក៏សម្រេចចិត្តបង្កើតនូវរមណីយដ្ឋាន​មួយមានលក្ខណះ ស្ងប់ស្ងាត់ តុបតែងដោយរុក្ខជាតិនិងផ្កាចំរុះគួបផ្សុំនិងរូបព្រះពុទ្ឋរូប​ជា​ច្រើន​ព្រះអង្គ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយគោរពប្រតិបត្តិទៅតាមជំនឿសាសនារៀងៗ​ខ្លួន។​អ្វី​ដែលជាគោលបំណងធំបំផុតក្នុងការបង្កើតនូវរមណីយដ្ឋាន បែបព្រះពុទ្ឋសាសនា​នេះ​ឡើង គឺ​ក្នុងបំណងចំនួន០២គឺ ទី០១ -ដើម្បីចូលរួមថែរក្សា វប្បធម៏ ប្រពៃណីទំនៀមទំលាប់ បែបព្រះ​ពុទ្ឋ​សាសនានិងទី០២-ដើម្បីរួមចំណែកលើវិស័យទេសចរណ៏។ ប្រភពដ៏ដែលបាន​បន្តថា ឆ្លៀត​ក្នុង​ឪកាសនេះផងដែរលោក និង ក្រុមគ្រួសារសូមលើកម្រាមដៃដប់ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រា​ល​​ជ្រៅ ចំពោះសម្តេចអគ្គ​មហា​សេនាសបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែលសម្តេចចំណាយអស់កំលាំងកាយ កំលាំងចិត្តពុះពារគ្រប់​ឧបសគ្គ ដណ្តើម​បាន​នូវ​សុខសន្តិភាព ជូនប្រទេសជាតិ បើពុំដូចនោះទេ លោកពុំអាចមាន​ថ្ងៃ​នេះ​បាន​ទេ។

          ស្ថិតក្នុងឪកាសនោះផងដែរ លោក Trevor Suter អ្នកជំនាញប្រឹក្សា និង ផ្តល់យោបល់​អន្តរជាតិ បានបង្ហាញអារម្មណ៏ថា ឬគេនិយាយមួយរយដង ពុំស្មើឃើញម្តងនោះទេ អ្វីៗវាពុំ​ដូច​មតិមួយចំនួននិយាយឡើយ ដោយសាកម្ពុជាបច្ចុប្បន្ននេះពោពេញទៅដោយភាពរីករម្រើន លើ​គ្រប់​វិស័យស្ទើមិនគួរអោយជឿ ក្នុងនាមលោកជនបរទេសមួយរូប ទើបលោកអាចកំណត់​បាន​ថា ភាពរីកចម្រើន អភិវឌ្ឍន៏យ៉ាងឆាប់រហ័សនេះ ដោយសារកម្ពុជាមានថ្នាក់ដឹកនាំល្អ ប្រកប​ដោយ​បញ្ញា​ញាណ្តិឆ្លៀសវៃ ធ្វើប្រទេសជាតិមាន សុខសន្តិភាព សុវត្តិភាពពេញលេញ ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល