ម៉េចទៀតហើយ!!!លោក ម៉ួងឆាយ និង ព្រុំ មុន្នី ត្រូវបានប្រជាពលរដ្ឋចោទថា កំពុងរំលោភសិទ្ឋពលរដ្ឋធ្ងន់ធ្ងរ ដោយយកឡឹះថា ជាបញ្ជា មេ

សង្គមថ្ងៃសៅរ៍ ទី23 ខែវិច្ឆិការ ឆ្នាំ2019 ម៉ោង 11:27 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋ និងកូន​ៗមួយគ្រួសារចំនួន៥នាក់ផ្សេងទៀត​ដែលមាន​ម្តាយ​ជា​ អ្នក​គ្រូបង្រៀន​ដែល​បាន​ចូលនិវត្តន៍​ ​ កំពុងរងការ​ភិតភ័យ​ជាខ្លាំង​ ខណៈ​ផ្ទះ​និង​ដីភូមិ​ចាស់របស់​គាត់​ត្រូវបាន​វាយកម្ទេចចោល និង គំរាមកំហែងកាល​ពីថ្ងៃទី ២២ ខែវិច្ឆិការ​ ឆ្នាំ​ ២០​១៩ ​ដោយ​ក្រុមមន្ទីរ​បរិស្ថាន​ដែល​ដឹក​នាំ​ដោយ​ លោក​ ព្រំ មុន្នី​ នាយករងរដ្ឋបាល​ស្រុក​ព្រៃនប់​​និង លោក​មួង​ឆាយបាន ប្រើ​គ្រឿង​ចក្រ​ចូល​វាយ​កម្ទេច​ផ្ទះ​របស់​ពួក​គាត់​ដែល​កំពុង​សាងសង់​និង​កំពុង​រស់នៅ​ជា​អចិន្ត្រៃយ៍​លើ​ដី​ភូមិ​ចាស់​តាំងពី​ឆ្នាំ​ ១៩៨២ ស្ថិតនៅ​ជាប់និង​ផ្លូវកៅស៊ូ​ឆ្នេរ​ប្រាក់​ ជិត​វិទ្យាល័យ​ស្មាច់ដែង​ ក្នុង​ភូមិរាម​ ឃុំ​រាម​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

          លោក​ ឌួង​ ស៊ីវណ្ណ​ធឿន​ នៅចំណុច​ក្បែរគ្នា​នេះ​ ក៏ត្រូវ​បាន​វាយ​កម្ទេច​ដោយ​ក្រុម​ការ​ងារ​​របស់​មន្ទីរ​បរិស្ថាន​និង​ក្រោមការ​ដឹកនាំ​ដោយ​លោក​ ព្រំ មុន្នី​ នាយករងរដ្ឋបាល​ស្រុក​ព្រៃ​នប់​​​ផង​ដែរ​កាលពី​ថ្ងៃទី​ ២២ ខែ​វិច្ឆិកា​រ ឆ្នាំ​ ២០១៩។ លោក​ ឌួង​ ស៊ីវណ្ណ​ធឿន​ ដែលបាន​រស់​នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​គាត់​មាន​ឪពុក ​​ម្ដាយ​និង​បងប្អូន​ជាច្រើន​អ្នក​ក្នុង​បន្ទុកគ្រួសារ​នោះ​ខណៈ​ត្រូវ​បាន​រស់នៅ​ប្រក់​តង់​ក្រោមដើមឈើ​នៅ​ទីតាំងផ្ទះ​ដែល​ត្រូវ​បាន​វាយកម្ទេច​នោះ​លើក​ឡើង​ថា​ លោក​បាន​ទិញដីនេះជាដីឡូត៍ពីអ្នកលក់ឈ្មោះ ហ៊ូ ចាន់កេសនា​ តាំង​ពីឆ្នាំ​ ២០១៧ ហើយបាន​ធ្វើរបង​ និងទើប​សាងសង់​ផ្ទះ​ដើម្បី​រស់នៅ​ក្នុង​បន្ទុកគ្រួសារ​ជាច្រើន​នាក់​ មិនដឹង​យ៉ាងមិច​ទើប​ក្រុមការងារ​ខាង​បរិស្ថាន​មកវាយ​ផ្ទះ​របស់​គាត់​ទាំង​កម្រោល​សូម្បីតែ​សម្ភារៈ​ក្នុង​ផ្ទះ​​ក៏យកចេញមិនទាន់​ផង។ លោក​បាន​សង្កត់ធ្ងន់​ថា​ ទង្វើ​នេះ​ដូចជា​ព្រៃផ្សៃ​ខ្លាំងណាស់​ តើឲ្យ​គាត់ជា​ខ្មែរ​នេះ​ទៅរស់នៅទីណា​? សូម​រាជរដ្ឋាភិបាល​ឬថ្នាក់ដឹកនាំខេត្ត​ជួយដល់​គ្រួសារ​លោក​ផង​។

ដោយឡែកលោកស្រី​ ម៉េង​ ចាន់នី​ អតីត​ជា​គ្រូបង្រៀន​បាន​អះអាង​ប្រាប់​សារព័ត៌មាន​​ថា​ លោកស្រី​បាន​រស់នៅ​លើដីនេះ​តាំងពី​ឆ្នាំ​ ១៩៩២ ហើយពីមុន​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ស្មាច់ដែង​ទើប​ចូលនិវត្តន៍​ ចំពោះដីរបស់​លោកស្រីពេល​នេះ​កំពុង​សង់​ផ្ទះថ្មី​ដោយ​រុះរើ​ផ្ទះ​ចាស់​​​ចេញនិង​សាង​សង់ផ្ទះថ្មី​ស្រាប់តែ​ខាង​មន្ទីរ​បរិស្ថាន​មក​ហាមឃាត់​ និង ​ប្រាប់គាត់ថា​ ដីគាត់​នេះ​បាន​ប៉ះពាល់​និង​តំបន់បរិស្ថាន​ ដោយឲ្យ​រូបគាត់​ទៅ​សុំច្បាប់​ពី​ភូមិ​ឃុំ​សិន​។ លោក​ស្រីបន្តថា​ លោកស្រីបាន​ទៅសុំច្បាប់​ដល់ភូមិឃុំ​ គេបាន​អនុញ្ញាត​ឲ្យសាងសង់ហើយ​ ដោយ​ឃុំបាន​ប្រាប់​ឲ្យទៅសុំបរិស្ថាន​ទៀតទៅ​ប៉ុន្តែ​ខាង​បរិស្ថាន​មិន​អនុញ្ញាត​នោះឡើយ​ដោយ​ប្រើ​ឲ្យ​គាត់ជា​ម្ចាស់​ដី​ទៅ​សុំ​ច្បាប់ពី​ក្រសួង​នៅខាងលើទៅ​ នៅភ្នំពេញ​។ ជាចុងក្រោយ​លោកស្រី​ ម៉េង​ ចាន់នី​ អតីត​​ជា​គ្រូ​បង្រៀន​ និង​កូនៗ​របស់គាត់​ចំនួន​៥គ្រួសារទៀត ជាមួយ​គ្នា​និង​លោក​ ឌួង​ ស៊ីវណ្ណ​ធឿន​ ព្រម​ទាំង​ឪពុក​ម្ដាយ​គ្រួសារ​និងកូនៗ​ សូម​សំណូមពរ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ ឯកឧត្ដម​ គួច​ ចំរើន​ និងសម្ដេច​ តេជោ​នាយករដ្ឋមន្ត្រី​ ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ដែល​កំពុង​រងទុក្ខ​ដោយសារ​បាត់បង់​ដីធ្លី​និង​ផ្ទះសំបែង​នេះផង​ គាត់ជា​ខ្មែរ​មិនដឹងទៅ​រស់នៅទី​ណានោះទេ​ បើ​យកដី​ភូមិ​ចាស់ជាង​៣០ឆ្នាំ របស់គាត់អស់នោះ​?

ជុំវិញបញ្ហា​នេះ​ លោក លិន សារិន ​មេ​ឃុំ​រាម​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា​ លោក​ក៏​បាន​ជ្រាបដែរ​ពាក់ព័ន្ធ​និង​ការ​វាយ​ផ្ទះ​របស់​ឈ្មោះ​ ឌួង​ ស៊ី​វណ្ណ​ធឿន​ ហើយ​លោក​ក៏​បាន​ទទួល​ការ​ជូនដំណឹង​ពី​ម្ចាស់​ផ្ទះ​ បន្ទាប់ពី​មានការ​វាយកម្ទេចរួច​នោះ។លោក​មេ​ឃុំ​បន្ត​ថា ការ​ចុះ​អនុវត្តន៍​នេះ​មាន​លោក​ ព្រំ​ មុន្នី​ នាយករងរដ្ឋបាល​ស្រុក​ព្រៃ​នប់​​​និងមន្ត្រី ​បរិស្ថាន​ ​ទៀតផង​។ លោក​បញ្ជាក់​ថា​ ដី​នៅចំណុច​នេះ​លោក​ទទួល​ស្គាល់​ថា​ ពលរដ្ឋបានរស់នៅ​យូរ​ណាស់មកហើយ មានទាំង​ឯកសារ​បញ្ជាក់​ខ្លះទៀតផង​ ប៉ុន្តែ​ដីទាំងអស់នេះ​រួមទាំង​ ដីវត្ត​សមា​ធិ​ និង​វិទ្យាល័យ​ស្មាច់ដែង​ផង​ មិនទាន់មាន​ឯកសារ​កាត់​ឆ្វៀល​​ចែកជូន​ពីរាជរដ្ឋាភិបាលដោយ​មាន​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់គ្នា​នៅឡើយ​ទេ​ រហូត​មកដល់​ពេល​នេះ​ មាន​តែ​ឯកសារ​ទទួល​ស្គាល់​ភូមិឃុំ​តែ​ប៉ុណ្ណោះ​ និយាយរួមគឺ​ឯកសារ​ កាត់ឆ្វៀល​ថ្នាក់លើ​មិនទាន់​ធ្លាក់មក​។

ពាក់ព័ន្ធ​និង​ការ​វាយ​កម្ទេច​ផ្ទះ​ពលរដ្ឋ​នេះ​ផង​ដែរ​ លោក​ ម៉ូង​ ឆាយ​ ប្រធាន​មន្ទីរ​ អនុរក្ស​ឱទ្យាន​ជាតិ​ព្រះសីហនុ​រាម​ បាន​ឲ្យដឹងថា​ ពិត​ជា​មាន​ការ​វាយ​នៅចំណុច​ខាងលើមែន​ ហើយ​លោក​ មិនអាច​ផ្ដល់​ព័ត៌មាន​អី​បានច្រើននោះទេ​។

ជុំវិញនិង​រឿងរ៉ាវ​នេះ​លោក​ សាមុត​ សុធារិទ្ធិ​ ប្រធាន​មន្ទីរបរិស្ថាន​ខេត្តព្រះសីហនុ​បាន​ឲ្យ​ដឹងថា​ ការ​ចុះ​អនុវត្តន៍​នេះគឺលោកធ្វើតាមតែ បញ្ជា​ថ្នាក់លើ​ប៉ុណ្ណោះ​ ហើយ​ដី​ចំណុចនេះ​មិន​មែន​ជាដី​សហគមន៍​ឬដី​កម្មសិទ្ធិ​ពលរដ្ឋ​ទេ​ គឺជាដីជា​ប់​ក្នុង​ទីតាំង​បរិស្ថាន​ដែល​ត្រូវ​អនុវត្តន៍​។ លោក​​បញ្ជាក់​ថា​ ខាង​មន្ទីរ​បរិស្ថាន​របស់លោក​បាន​ចុះ​ណែនាំ​រួចមកហើយ​មានទាំង​កំណត់​ហេតុ​​ឲ្យ​រុះរើ​ចេញទៀតផង ​ប៉ុន្តែ​ពួកគាត់​មិនព្រម​ ហើយ​កំណត់ហេតុ​ការ​ចុះ​ណែនាំ​នេះ​ លោក​មិន​អាច​ផ្ដល់ឲ្យ​អ្នក​យកព័ត៌មាន​បាន​ឡើយ​​៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល