ពលរដ្ឋ រងគ្រោះអះអាងថាលោកអធិការស្រុកស្ទឹងហាវ មានការយឺតយ៉ាង​ក្នុងការ​ដោះ​ស្រាយជូនពលរដ្ឋក្រីក្រក្នុងពាក់ព័ន្ឋអំពើហិង្សាលើ រាងកាយក្នុងរឿងទំនាស់ដីធ្លី

សង្គមថ្ងៃសៅរ៍ ទី23 ខែវិច្ឆិការ ឆ្នាំ2019 ម៉ោង 11:16 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋពលរដ្ឋ ដែលរស់ នៅភូមិ ឬទ្ធី២ ឃុំកែវផុស ស្រុក ស្ទឹងហាវ ខេត្ត​ព្រះសីហនុដែល រងគ្រោះដោយអំពើហឹង្សាពីសំណាក់ ឈ្មោះ ឡាយ វិរៈ .ឡាយ សៀម . ឡាយ ប៉ូលិន .ឡាយ ចាន់ រី . ស៊ីចាន់ និងឈ្មោះ កុល លៀម អេង ក្នុងរឿងទំនាស់ដីធ្លី ស្នើសុំ អោយលោក រស់ កី អធិការ ស្រុក ស្ទឹងហាវជួយ ដោះ ស្រាយរកយុត្តិធម៏តាមផ្លូវច្បាប់ ពីព្រោះ ពាក្យ បណ្តឹង របស់គាត់ បានដាក់ រយៈពេល ជាច្រើនខែ មកហើយ តែ ហាក់ដូច ជាមាន ចរតនា មិនធ្វើការដោះស្រាយ អ្វីទាំងអស់ដល់ពួកគាត់។

 .ពាក់ព័ន្ធករណីខាងលើនេះ បងស្រី អ៊ូស៊ីថា និង ប្តីឈ្មោះ ក្វាន់នី .និង បងប្រុស ឡុក គុយ ឡាន​និង ឈ្មោះ តាប្រម៉ូម ដែលជាជនរងគ្រោះបានឲ្យដឹងថាឈ្មោះ ឡាយ វិរៈ.ឡាយ សៀម . ឡាយ ប៉ូលិន .ឡាយ ចាន់ រី . ស៊ីចាន់ និងឈ្មោះ កុល លៀម កាលពីអំឡុងរយៈពេល ជិត ៣​ខែ កន្លង មកនេះបាននាំគ្នាបង្ករអនាធិបតេយ្យ សាង សង់ផ្ទះ និង ខ្ទម រំលោភយក ដីកម្មសិទ្ធិ របស់ ពួក គាត់ ដែល កំពង់រស់នៅកាន់កាប់នៅពេលនោះ ពួកខ្ញុំបាន នាំគ្នាទៅធ្វើការ​ហាមឃាត់មិនឲ្យ ធ្វើការ សាងសង់ ផ្ទះ តែបែរជា ត្រូវ បានជន អានាធិបតេយ្យ ដែល ដឹក នាំ ដោយឈ្មោះ ឡាយ វិរៈ ទាំង នោះ ព្រូតគ្នា វាយ បណ្ដាលឲ្យ រងរបួស ទាំង៤នាក់ ក្នុង នោះ បងស្រី ឈ្មោះ អ៊ូស៊ីថា បានរង របូសបាក់ដៃ ហើយ៣នាក់ ទៀត រងរបួស ខ្លះ បាក់ផ្គៀម ខ្លះ បែកក្បាលរងរបូស ធ្ងន់ធ្ងរ រូមនិងទាំងបានប្លន់យក សម្ភារៈដូចជា ទូរស័ព្ទដៃ - គ្រឿង អលង្ការ និងម៉ូតូផងដែរ ហើយភ្លាមៗ ក្រោយ ពេលកើត ហេតុ ពួកគាត់ ក៏បាន ដាក់ពាក្យ បណ្ដឹង ទៅប៉ុស្ដិ៍ នគរបាល កែវផុស រួចហើយ ប៉ុន្តែ រយៈ ៣ខែ មិនទាន់ ឃើញ មាន ដំណោះ​ស្រាយ ជូនពួកគាត់នៅឡើយ ជាហេតុ ធ្វើឲ្យ ក្រុមអានាធិបតេយ្យ ទាំងនោះរិត តែមានសកម្ម ភាព​ខ្លាំង​ឡើងៗ និងបន្តធ្វើការសាងសង់ផ្ទះ និង ខ្ទមលើដីកម្មសិទ្ធិរបស់គាត់ដ៏ដែល ជាដ៏​ដែល ហើយ​រហូតមកដល់បច្ចុប្បន្ននេះ ពួកគាត់ ជាម្ចាស់ដីមិនអាចចូលទៅដី របស់ខ្លូនបានទេ គឺ បើសិនជាហាន ចូលទៅ ច្បាស់ជាត្រូវជនទាំងនោះ ព្រួត គ្នា ដេញវាយពួកគាត់ ជាក់​ជា​មិន​ខានឡើយ ។ ហើយក្រុមនេះ កន្លងក៏ធ្លាប់ ធ្វើការវាយ ធ្វើបាប ប្រជាពលរដ្ឋ ជាម្ចាស់ ដី​ជា​ច្រើន​ទៀត និងវាយ កម្ទេច ផ្ទះសម្បែង និងប្លន់ យកម៉ូតូ ជនរងគ្រោះ ក្នុងគោលបំណង់ រំ​លោភ​យកដី ដោយករណី ទាំងនេះ ក៏ត្រូវបាន ជនរងគ្រោះដាក់ពាក្យ បណ្តឹងទៅ រដ្ឋបាល​ប៉ុស្តិ៏ ឃុំកែវ ផុស និង អភិការដ្ឋាននគបាលស្រុក ស្ទឹងហាវ រូចហើយដែរ ប៉ុន្តែរ ជាលទ្ធផល ពួកគាត់មិនដែល ត្រូវបាន គេធ្វើការ ដោះស្រាយ រក យុត្តិ ដល់ ពូកគាត់ ម្តង ណាទេ ចំណុច​នេះ អាច បញ្ជាក់បាន ថា ក្រុមអនាធិបតេយ្យ ទាំងនោះ អាចមានការ ពាក់ព័ន្ធ ជាមួយនិង មន្រ្តី អនុវត្តន៏ច្បាប់ ទាំងនោះ ទើបបានជាបញ្ហារនេះ ចេះតែ កើតឡើង ម្តង ហើយទៀត បង្ករ ឲ្យមាន ភាពវិកវរ ពេញដែនដី ឃុំកែវផុសយ៉ាង ពេញបន្ទុក រហូតដល់​បច្ចុប្បន្ន​ដោយ​គ្មាន​អ្នក​បង្រាប ។ .

បញ្ហា នេះ បើតាម លោក ខាន់ វណ្ណារ៉ា នគរបាល ប៉ុស្តិ៍ កែវផុស បានឲ្យ អ្នក សារ​ព័ត៌​មាន ដឹងថា ចំពោះ ករណី នេះជា បន្តបន្ទាប់ មាន ចំនួន ៣លើកមកហើយ ដោយ លោក បាន បញ្ជូន សំណុំរឿង ២ ទៅខាង ថ្នាក់លើ រួចហើយ នៅឡើយ តែ ករណី ថ្មី ក្រោយ នេះ មិនទាន់ ចងក្រង រួចរាល់នោះទេ ។

ឆ្លើយតប និង បញ្ហា នេះ លោក រស់ កី អធិការ ស្រុកស្ទឹងហាវ បាន ឲ្យដឹងតាម ទូរស័ព្ទ ដែរថា មិនអីទេ ចាំលោកសួរ ទៅ ខាងប៉ុស្តិ៍ សិន បាន បញ្ជូន មកហើយ ឬនៅ ៕

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល